ភ្លៀងមួយមេលាយឡំនឹងខ្យល់កន្ត្រាក់ និងរន្ទះបាញ់បណ្ដាលឲ្យលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន ស្ថិតនៅ ស្រុកប្រាសាទបាគង និងស្រុកអង្គរជុំ រងការខូចខាត

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប ៖ នៅល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ មានភ្លៀងមួយមេលាយឡំនឹងខ្យល់កន្ត្រាក់ និងរន្ទះបាញ់បណ្ដាលឲ្យលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន ស្ថិតនៅ ស្រុកប្រាសាទបាគង និងស្រុកអង្គរជុំ រងការខូចខាត។

ក្នុងហេតុការណ៍នោះ ៖

១- ស្រុកប្រាសាទបាគង ហេតុការណ៍កើតនៅវេលាម៉ោង ១៨:១៧ នាទីល្ងាចបណ្តាលរបើកដំបូលផ្ទះ ១០ខ្នង និងរលំផ្ទះ១ខ្នង សរុបចំនួន ១១ ខ្នងផ្ទះ  (១១គ្រួសារ) និងរបួសមនុស្សចំនួន ១នាក់ ។ ក្នុងរបាយការណ៍ បានបញ្ជាក់ថា៖

 ១-  នៅភូមិល្វា ចំនួន ៥គ្រួសារ របើកដំបូលផ្ទះ ។
 ២ – នៅភូមិសួង ៥គ្រួសារ របើកដំបូលផ្ទះ ៤ខ្នង និងរលំផ្ទះ ១ខ្នង ។
 ៣ – នៅភូមិតាអី ១គ្រួសា១ របើកដំបូល និងជញ្ជាំង ជាមួយនោះម្ចាស់ផ្ទះរងរបួសដេរ ៨ថ្នេរ មានឈ្មោះ ភេម ថា ត្រូវបានយកទៅសង្គ្រោះនៅមណ្ឌលសុខភាពត្រពាំងធំ ។

  ២- ស្រុកអង្គរជុំ ៖ ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣: ៣០នាទីរសៀល បណ្តាលអោយកាច់ជើងសសរផ្ទះដួល ៤ខ្នង, របើកដំបូលផ្ទះ ៥៩ខ្នង រន្ទះបាញ់មនុស្សរបួស១នាក់, ដួលរលំដើមឈើសង្កត់មនុស្សរបួសស្រាល ២នាក់, រន្ទ្ទះបាញ់គោងាប់៤ក្បាល
៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner