ឃាត់ខ្លួនជនជាតិចិន៣នាក់ ក្នុងអំពើប្លន់លុយជាង១១ម៉ឺនដុល្លារ

អត្ថបទដោយ៖
Kien Sereyvuth

ជនជាតិចិន៣នាក់ ដែលប្រព្រឹត្តអំពើប្លន់ជនជាតិចិនដូចគ្នានៅក្នុងរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយការព្យាយាមគេចខ្លួន៤ថ្ងៃបន្ទាប់ពីអំពើប្លន់លុយជាង១១ម៉ឺនដុល្លារនោះមក។ សេចក្តីរាយការណ៍នគរបាលបានបញ្ជាក់ថាជនជាតិម្នាក់ បានរងអំពើប្លន់ក្នុងហេតុការណ៍មួយដែលកើតឡើងនៅថ្ងៃទី៣០មេសាឆ្នាំ ២០២០ នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកេង រាជធានីភ្នំពេញ ដោយ បានយកអស់លុយជាង១១ ម៉ឺនដុល្លារ និងសម្ភារៈមួយចំនួន។ ក្រោយការតាមដានរកមុខសញ្ញា សមត្ថកិច្ចនគរបាលក្នុងរាជធានី ដែលមាន កិច្ចសហការជាមួយនឹងស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចាប់ខ្លួនជនសង្ស័យទាំង៣នោះ នៅចំណុច ផ្លូវព្រលានយន្ដហោះ ភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប នៅថ្ងៃទី៤ឧសភា។ ជនសង្ស័យបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពប្លន់ជនរងគ្រោះ នៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានបា្រក់ចំនួន១១ម៉ឺនដុល្លារ និងទូរស័ព្ទ៥គ្រឿង ប្រាកដមែន កាលពីថ្ងៃទី ៣០មេសាកន្លងមកនោះ។ ក្រុមប្លន់ទាំងនោះ បាននិយាយថា ពួកគេបានជិះរថយន្ដមួយគ្រឿងម៉ាក Tacoma ពណ៌ទឹកប្រាក់ ទៅប្លុងចោលនៅខេត្តសៀមរាប បន្ទាប់មកជិះតាក់ស៊ីទៅខេត្ដបន្ទាយមានជ័យ ក្នុងគោលបំណង រត់ទៅប្រទេសថៃ តែច្រកព្រំដែនត្រូវបានបិទមិនឲ្យចេញចូល ហើយពួកគេស្នាក់នៅទីនោះរយៈពេល២ថ្ងៃ ទើប ត្រឡប់ទៅខេត្តព្រះសីហនុវិញ។ លុះដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ពួកគេបានធ្វើដំណើរពីខេត្តព្រះសីហនុ មកភ្នំពេញ ហើយបន្ដដំណើរទៅខេត្តសៀមរាប ដើម្បីទៅយករថយន្ដ ប៉ុន្តែក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្ដង។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner