សរុបករណី គ្រោះថ្នាក់ចរាចរណ៍ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០
អត្ថបទដោយ៖
Kien Sereyvuth
គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៦ឧសភាឆ្នាំ២០២០ ដែលកំពុងមានការរឹតបន្តឹងច្បាប់ចរាចរណ៍ មានមនុស្សស្លាប់ ៥នាក់ និងមានរងរបួសធ្ងន់និងស្រាលចំនួន១៣នាក់ ។
សេចក្តីរាយការណ៍បានបង្ហាញថាក្នុងចំណោមមនុស្ស ស្លាប់និងរបួសសារុប១៨នាក់ថ្ងៃនេះ គឺកើតឡើងក្នុងហេតុការណ៍គ្រោះថ្នាក់ចំនួន១០លើក ស្ថិតក្នុងខេត្តបាត់ដំ បង, កំពង់ស្ពឺ, កំពង់ធំ, រតនគីរី និងឧត្តរមានជ័យ។ គិតសរុបរយៈពេល៦ថ្ងៃដែលមានការរឹតបន្តឹងច្បាប់នេះ គ្រោះថ្នាក់ចរាចរណ៍ កើតមាន៣៦លើក, ស្លាប់១៩នាក់និងរងរបួស៥០នាក់។