សពរបស់អ្នកឧកញាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា បញ្ចុះនៅស្រុកកំណើតខេត្តត្បូងឃ្មុំ
សពរបស់អ្នកឧកញាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាង លី បានធ្វើពិធីបញ្ចុះហើយនៅថ្ងៃទី៦ ឧសភានេះ នៅក្នុងភូមិនៃស្រុកកំណើតឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ អ្នកឧកញាព្រឹទ្ធមហាឧបាសិកា ធម្ម ញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាង លី ព្រះជន្ម៩៦វស្សា គឺជាជាមាតាបង្កើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងជាមាតាក្មេករបស់សម្តេចតេជោហ៊ុន សែន។ អ្នកឧកញាព្រឹទ្ធមហាឧបាសិកា បានទទួលមរណភាពវេ លាទាបភ្លឺថ្ងៃឈានចូលថ្ងៃទី៤ឧសភាឆ្នាំ២០២០ក្នុងសប្តាហ៍នេះ។ ក្នុងពិធីហែរសពបញ្ចុះនៅថ្ងៃពុធនេះ បុត្រា ច្បងរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានកោរសក់បួសមុខភ្លើង ដើម្បីតបស្នងការសងគុណនិង ឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខ័ន្ធអ្នកឧកញាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាង លី ដែល ត្រូវជាជីដូនបង្កើត។
មរណភាពរបស់អ្នកឧកញាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាង លី បានទទួល ការចូលរួមរំលែកទុក្ខពីព្រះមហាក្សត្រខ្មែរនិងសម្តេចម៉ែជាទីគោរពសក្ការៈ និងការរួមរំលែកទុក្ខក្រៀមក្រំពីស្ថាន ទូតប្រទេសចិន ថ្នាក់ដឹកនាំស្ថាប័នកំពូលនៃព្រះរាជាណាចក្រកម្ពុជា, ថ្នាក់ដឹកនាំក្រសួង, មន្ត្រីរាជការនិងអង្គភាព តាមបណ្តាខេត្តរាជធានី និងពលរដ្ឋខ្មែរជាច្រើនដែលតែងគោរពស្រឡាញ់នូវព្រហ្មវិហារធម៌និងទឹកចិត្តសទ្ធាជ្រះ ថ្លារបស់អ្នកឧកញាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាង លី តាំងពីដើមរៀងមក។