លោក ដូណាល់ ត្រាំ ទាត់ចោលការចោទប្រកាន់ថា សហរដ្ឋអាម៉េរិកបានជួលទាហានស៊ីឈ្នួលទៅលុកលុយវេណេស៊ុយអេឡា

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចេញមុខប្រកាសច្រានចោលរាល់ការពាក់ព័ន្ធរបស់សហរដ្ឋអាម៉េរិក ចំពោះអ្វីដែលក្រុមមន្រ្តីវេណេស៊ុយអេឡាបានហៅថា ការលុកលុយប្រដាប់អាវុធបរាជ័យចូលក្នុងប្រទេសអាមេរិកខាងត្បូងមួយនេះ ដែលនាំទៅដល់ការចាប់ខ្លួនទាហានស៊ីឈ្នួលអាមេរិកពីរនាក់ នេះបើតាមសារព័ត៌មានCGTNនៅថ្ងៃទី០៦ខែឧសភាឆ្នាំ២០២០។

នៅពេលសួរអំពីឧបទ្ទវហេតុនេះ និង ការចាប់ខ្លួនជនជាតិអាមេរិកខាងលើ លោកដូណាល់ ត្រាំ បាននិយាយថា យើងនឹងពិនិត្យមើលរឿងនេះ… យើងទើបតែបានដឹងអំពីរឿងនេះ ប៉ុន្តែវាមិនមានអ្វីពាក់ព័ន្ធជាមួយរដ្ឋាភិបាលរបស់យើងទេ ។

ការអះអាងបែបនេះរបស់លោក ត្រាំ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បាននិយាយថា អាជ្ញាធរបានចាប់ខ្លួនភេរវករចំនួន ១៣នាក់នៅថ្ងៃចន្ទនេះ ពាក់ព័ន្ធនឹងអ្វីដែលលោកបានពិពណ៌នាថា ជាផែនការសម្របសម្រួលជាមួយរបបក្រុងវ៉ាស៊ីនតោន ដើម្បីចូលមកវេណេស៊ុយអេឡា តាមរយៈឆ្នេរសមុទ្រការ៉ាអ៊ីព ហើយបណ្តេញលោកចេញពីអំណាច ។ អាជ្ញាធរវ៉េណេស៊ុយអេឡាបាននិយាយដែរថា មនុស្ស០៨នាក់ត្រូវបានសម្លាប់អំឡុងការប៉ុនប៉ងលុកលុយកាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner