លោក ដូណាល់ ត្រាំ ទទួលស្គាល់ថា ការបើកសេដ្ឋកិច្ចឡើងវិញនឹងបណ្តាលឱ្យស្លាប់មនុស្សកាន់តែច្រើនដោយសារវីរុស COVID-19

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃអង្គារ៍នេះ បានសារភាពថា ពលរដ្ឋអាម៉េរិកកាន់តែច្រើនឡើងនឹងបាត់បង់ជីវិត ក្នុងការបើកសេដ្ឋកិច្ចសហរដ្ឋអាម៉េរិកឡើងវិញ នេះបើតាមសារព័ត៌មាន ABC News នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ។

ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ ABC News ប្រធានាធិបតីអាម៉េរិករូបនេះ បាននិយាយថា វាអាចទៅរួច ដែលនឹងមានអ្នកស្លាប់ច្រើនជាងមុន ពី ព្រោះអ្នកនឹងមិនត្រូវបានចាក់សោទុកក្នុងអាផាត់មែន ឬ ផ្ទះ ឬអ្វីផ្សេងនោះទេ ។

លោក ត្រាំ បន្ថែមថា នឹងមានការស្លាប់កាន់តែច្រើន ដែលវីរុសនឹងឆ្លងដោយមានឬគ្មានវ៉ាក់សាំង…. ហើយលោកគិតថា យើងធ្វើបានល្អណាស់លើវ៉ាក់សាំង ប៉ុន្តែដោយមាន ឬគ្មានវ៉ាក់សាំង វានឹងកន្លងផុតទៅ ហើយយើងនឹងត្រលប់ទៅរកភាពធម្មតាវិញហើយ ។

សូមបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងជម្ងឺ COVID-19 កើនឡើងដល់១លាន២៣ម៉ឺន៧ពាន់៦៣៣នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប៧ម៉ឺន២ពាន់២៧១នាក់ស្លាប់ និងអ្នកជាសះស្បើយឡើងវិញសរុប២០ម៉ឺន៦២៨នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner