អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិកបញ្ជាក់ថា សហរដ្ឋអាមេរិកអាចនឹងមិនត្រូវការវ៉ាក់សាំងរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ឡើយ

អាមេរិក៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងអាមេរិក លោក អាន់តូនី ហ្វូស៊ី បាននិយាយថា ប្រទេសរបស់លោកអាចនឹងមិនត្រូវការវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនឱសថអង់គ្លេស AstraZeneca ឡើយ បើទោះជាវ៉ាក់សាំងនេះទទួលបានការអនុញ្ញាតសម្រាប់ការប្រើប្រាស់ពីទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក ។

នៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មានរ៉យទ័រនៅថ្ងៃ ព្រហស្បតិ៍ នេះនាយកវិទ្យាស្ថានជាតិអាឡែហ្ស៊ី និងជំងឺឆ្លង ព្រមទាំងជាប្រធានទីប្រឹក្សាវេជ្ជសាស្ត្រសេតវិមានរូបនេះនិយាយថា អាមេរិកទំនងជាមិនត្រូវការវ៉ាក់សាំងរបស់ AstraZeneca ទេ ពីព្រោះរដ្ឋបាលលោក ចូ បៃដិន បានចុះកិច្ចព្រមព្រៀងជាច្រើនជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងដទៃ ដែលគ្រប់គ្រាន់ដើម្បីចាក់ជូនប្រជាជនអាមេរិកគ្រប់គ្នា ។

ការកត់សម្គាល់បែបនេះរបស់លោក ហ្វូស៊ី ត្រូវបានធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិកបច្ចុប្បន្ននេះ មានវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅក្នុងដៃជាច្រើនសុទ្ធតែជាវ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក ក្នុងនោះរួមមានវ៉ាក់សាំងរបស់ក្រុមហ៊ុន J&J, Moderna និងក្រុមហ៊ុន Pfizer ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner