អគ្គីភ័យឆាបឆេះឃ្លាំងស្តុកទំនិញនិងសម្ភារៈបណ្តាលអោយមនុស្សម្នាក់រងរបួសក្នុងរដ្ឋបាលសង្កាត់វាលស្បូវ

សេចក្តីរាយការណ៍បានអោយដឹងថា ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១កន្លះទៀបភ្លឺឈានចូលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ក្នុងរដ្ឋបាល​សង្កាត់​វាលស្បូវ ភូមិវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សមត្ថកិច្ចបានអោយដឹងថាប្រជាការពារម្នាក់ដែលបានរងរបួសមានឈ្មោះ សំរិត សុខមាន អាយុ ៣៧ ឆ្នាំ ស្នាក់នៅក្នុងឃ្លាំង​ស្តុកទំនិញ​និងសម្ភារៈ ក្នុងរដ្ឋបាលសង្កាត់វាលស្បូវ ខណៈពេលគាត់កំពុងដេកលង់លក់ស្រាប់តែមានអគ្គីភ័យ ឆាបឆេះ ឡើង​យ៉ាង​សន្ធោសន្ធៅ រងរបួសរលាកពេញខ្លួនប្រាណ។

របាយការណ៏សមត្ថកិច្ចបានឲ្យដឹងថាមូលហេតុ ដែលបង្កជាអគ្គីភ័យនេះកើតឡើងគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ​ក្នុង​ហេតុការណ៍អគ្គីភ័យនោះសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៣ គ្រឿងក្នុងការជួយអន្តរាគមន៍បាញ់​ពន្លត់៕

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner