យុវជនជំនាញជិះម៉ូតូស្តាន់២រូប ប៉ងបង្ហាញវត្តមានក្នុងព្រឹត្តិការណ៍អន្តរជាតិ ដើម្បីបង្ហាញពីទេព្យកោសល្យខ្លួន

អត្ថបទដោយ៖
សារ៉ាន ទីងី

យើងធ្លាប់តែឃើញការប្រកួតស្តាន់ម៉ូតូ ក្នុងព្រឹត្តិការណ៍ប្រកួតជាលក្ខណៈអន្តរជាតិនានា តាមរយៈបណ្តាញសង្គម ។ ជាក់ស្តែងនៅកម្ពុជា ក៏មានកីឡាករជំនាញលើការស្តាន់ម៉ូតូបែបនេះជាច្រើនផងដែរ នៅមានកម្រិតនៅឡើយ ។
យ៉ាងណាមិញ យុវជនកម្ពុជា២រូបនេះ ញឹម ឆៃហ្វាន់ និងសឿន ពិសិដ្ឋ នៅតែបន្តឆន្ទៈហ្វឹកហាត់ដោយមិនបោះ ដើម្បីសម្រេចក្តីស្រម៉ៃ ឈានប្រជែងលើឆាកអន្តរជាតិ ។ យុវជនទាំង២រូបខាងលើ អះអាងថា ចំណង់ចំណូលចិត្តជិះម៉ូស្តាន់ដូចបរទេសបែបនេះ គឺចាប់ហ្វឹកហាត់តាំងពីឆ្នាំ២០១៨ មកម្ល៉េះ តាមបណ្តាញសង្គមយូធូប ពីបច្ចេកទេសថ្មីៗយកមកបង្កើនសមត្ថភាព ខណៈកន្លងមកអ្នកទាំង២ ត្រូវបានអញ្ជើញឲ្យចូលរួមសម្តែងស្តាន់ម៉ូតូ ក្នុងព្រឹត្តិការណ៍ប្រកួតម៉ូតូ ក្នុងស្រុកផងដែរ ។

យុវជនជំនាញម៉ូតូស្តាន់ បញ្ជាក់ទៀតថា ការស្តាន់ម៉ូតូនេះមិនមានគ្រូបង្ហាត់ត្រឹមត្រូវតាមស្តង់ដារ ដូចកីឡាករបរទេសនោះទេ ពោលគឺរៀនជិះតៗគ្នា និងមើលតាមយូធូបប៉ុណ្ណោះ ។ ប៉ុន្តែទោះបីជាបែបនេះក្តី សម្រាប់ជំនាញកីឡាមួយនេះ ពួកគេនៅតែសង្ឈឹមជឿជាក់ថា នឹងទទួលបានការឧបត្ថម្ភពីក្រុមហ៊ុននានា ដើម្បីបញ្ជូនគេពួកចូលរួមប្រកួតនៅក្រៅប្រទេស ។
កីឡាករ ញឹម ឆៃហ្វាន់ និង សឿន ពិសិដ្ឋ បន្ថែមទៀតថា រយៈពេលជាង៣ឆ្នាំកន្លងមកនេះ សមត្ថភាព និងបទពិសោធន៍ស្តាន់ម៉ូតូគឺប្រហាក់ប្រហែល និងកីឡាករប្រទេសជិតខាង ដូចជា ប្រទេសថៃ វៀតណាម ឡាវ និងឥណ្ឌូនេស៊ី ។


សូមបញ្ជាក់ថា អ្នកជំនាញស្តាន់ម៉ូតូ ញឹម ឆៃហ្វាន់ និង សឿន ពិសិដ្ឋ បានហ្វឹកហាត់ជំនាញជិះម៉ូតូស្តាន់ ចាប់តាំងពីឆ្នាំ២០១៨ ហើយក្នុងឆ្នាំ២០២១នេះ គឺពួកគេកំពុងរង់ចាំឱកាសពីក្រុមហ៊ុនក្នុងស្រុកឧបត្តម្ភបញ្ជូនពួកគេទៅចូលរួមប្រកួតនៅក្រៅប្រទេស ដើម្បីដកស្រង់បទពិសោធន៍ ។
សូមជម្រាប់ថា ព្រឹត្តិការណ៍ប្រកួតម៉ូតស្តាន់ជាលក្ខណៈអន្តរជាតិ ភាគច្រើនគឺរៀបចំប្រកួតនៅ ថៃ វៀតណាម ហើយព្រឹត្តិការណ៍នេះ ភាគច្រើនសប្បូរទៅដោយកីឡាករមកពីតំបវន់អឺរ៉ុបចូលរួម ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner