កងទ័ពប្រជាជនវៀតណាមផ្តល់អំណោយសម្ភារៈសុខាភិបាលដល់កងទ័ពជើងគោកកម្ពុជា
សម្ភារៈសុខាភិបាលជាអំណោយរបស់បញ្ជាការដ្ឋានយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម បានឧបត្ថម្ភដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ។ ពិធីប្រគល់-ទទួលបានរៀបចំធ្វើនៅបង្គោលព្រំដែនលេខ២៧៥ ច្រកទ្វារព្រំដែនអន្តរជាតិ ទិញ បៀន ខេត្តអានយ៉ាង ក្រោមអធិបតីភាព ឧត្តមសេមីយ៍ឯក សួន ខាំឡ មេបញ្ជាការរង កងទ័ពជើងគោក និងឧត្តមសេនីយ៍ត្រី ង្វៀន ម៉ិញទ្រៀវ មេបញ្ជាការយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ។
អំណោយទាំងនោះរួមមាន៖ សម្ភារៈវេជ្ជសាស្ត្រកៅស៊ូ ទំហំL ចំនួន ៥០០០គូរ ; ម៉ាស់វេជ្ជសាស្ត្រចំនួន ១០០,០០០បន្ទះ ; ទែម៉ូម៉ែត្រអ៉ីនហ្រារ៉េដសម្រាម់វ៉ាស់ថ្ងាសចំនួន ១០០គ្រឿង ; ខែលការពារមុខចំនួន ១៥០០គ្រឿង ; សម្លៀកបំពាក់ការពារចំនួន ៥០០កំប្លេ ជែលសំលាប់មេរោគចំណុះ៥០០ml ចំនួន ៥០០ដប និងថវិកាចំនួន ១ម៉ឺនដុល្លារសហរដ្ឋអាមេរិក។
ក្នុងនាម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក សួន ខាំ បានថ្លែងអំណរគុណចំពោះបញ្ជាការដ្ឋាមយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម បានជួយឧត្តម្ភថវិកា និងសម្ភារៈសុខាភិបាលដល់កងទ័ពជើងគោកនាពេលនេះថាពិតជាមានសារៈសំខាន់ ស្របពេលដែលប្រទេសកម្ពុជាកំពុងទទួលរងគ្រោះដោយសាជំងឺកូវីដ-១៩ ។
ឯកឧត្តម សួន ខាំឡ បានបន្តទៀតថា៖ អំណោយដ៏ថ្លៃថ្លានេះជាទឹកចិត្តដ៏សប្បុរស និងជាការចែករំលែកដ៏មានសារៈសំខាន់របស់ភាគីមិត្តវៀតណាម ដើម្បីចូលរួមគាំទ្រដល់កងទ័ព ក្នុងការដោះស្រាយសេចក្តីត្រូវការផ្សេងៗរបស់អង្គភាព ។