ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់ជំនួយថវិកា ១,២៦០លានរៀល ដល់បណ្តាខេត្តកម្ពុជា ដើម្បីរៀបចំធ្វើចត្តាឡីស័ក

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់បណ្ដាញសារព័ត៌មាននៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបន្តផ្តល់ជំនួយថវិកាចំនួន១,២៦០លានរៀល ដល់បណ្តាខេត្តនានារបស់កម្ពុជា ដើម្បីរៀបចំធ្វើចត្តាឡីស័ក។

លោកជំទាវ យក់ សម្បត្តិ បានបញ្ជាក់ថា សម្រាប់ជំនួយនេះ មានខេត្តចំនួន១៥ ទទួលបានថវិកាសរុបចំនួន១,២៦០លានរៀលសម្រាប់ត្រៀមរៀបចំធ្វើចត្តាឡីស័ក ពីថ្ងៃទី០៣ ខែមីនា រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

បណ្តារាជធានី-ខេត្តទាំង១៥ ដែលទទួលបានថវិកា ដើម្បីរៀបចំធ្វើចត្តាឡីស័ករួមមាន៖ ខេត្តបាត់ដំបង, បន្ទាយមានជ័យ, ប៉ៃលិន, ពោធិ៍សាត់, ព្រះវិហារ, កណ្តាល, ស្វាយរៀង, ព្រៃវែង, ត្បូងឃ្មុំ, ក្រចេះ, តាកែវ, កំពង់ចាម, កំពង់ឆ្នាំង, ព្រះសីហន និងខេត្តសៀមរាប ៕ ដោយ វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner