អង្គការ WHO ប្រកាសមិនគាំទ្រការប្រើប្រាស់លិខិតឆ្លងដែនវ៉ាក់សាំង ដោយសារតែវិធានការនេះ អាចបណ្តាលអោយមានភាពអយុត្តិធម៌ និងវិសមភាព

ស្វីស៖ ក្រុមអ្នកជំនាញអង្គការសុខភាពពិភពលោក (WHO) មិនគាំទ្រទៅលើការអនុវត្តលិខិតឆ្លងដែនវ៉ាក់សាំង ដោយលើកឡើងថា មិនគួរទាន់យកមកប្រើប្រាស់ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងប្រទេសក្នុងកាលទេសៈនេះទេ ។

ក្រុមអ្នកជំនាញរបស់អង្គការ WHO បាននិយាយទៀតថា ជំហរមិនគាំទ្ររបស់ខ្លួន ក៏ព្រោះតែព្រួយបារម្ភលើប្រសិទ្ធិភាពនៃវ៉ាក់សាំង និងជាពិសេសវិធានការណ៍នេះអាចបណ្តាលឱ្យមានភាពអយុត្តិធម៌ និងវិសមភាព ចំពោះពលរដ្ឋដែលមិនអាចទទួលបានវ៉ាក់សាំង ដោយហេតុផលណាមួយ ដូចជាអ្នកមានជំងឺប្រចាំកាយ ដែលមិនអាចចាក់វ៉ាក់សាំងបាន ឬអ្នកប្រតិកម្មនឹងវ៉ាក់សាំងជាដើម ។

ការកត់សម្គាល់ខាងលើនេះរបស់ក្រុមអ្នកជំនាញអង្គការ WHO បានកើតមានឡើងស្របពេលដែលបណ្តាប្រទេសជាច្រើននៅលើពិភពលោកឥឡូវនេះ កំពុងអនុម័តនូវការប្រើប្រាស់ «លិខិតឆ្លងដែនវ៉ាក់សាំង» ដែលជាការសម្គាល់មួយដែលបញ្ជាក់ថា អ្នកទាំងនោះបានចាក់វ៉ាក់សាំងប្រឆាំងនឹងកូវីដ១៩ ដែលវិធានការណ៍នេះត្រូវបានគេរំពឹងថា នឹងជំរុញដល់វិស័យទេសចរណ៍ដែលកំពុងដុនដាបខ្លាំងក្នុងដំណាក់កាលជំងឺរាតត្បាតជាសកលនេះ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner