អភិបាលរាជធានីភ្នំពេញ អំពាវនាវហាងលក់ដូរ ត្រូវបំរើជារបៀបខ្ចប់ដល់អតិថិជន (Video Inside)

អភិបាលរាជធានីភ្នំពេញ បានអំពាវនាវម្ចាស់ភោជនីយដ្ឋាន, ហាងកាហ្វេ និងលក់លក់គ្រឿងហូបនានា គួរខ្ចប់ ម្ហូបអាហារជូនអតិថិជន ដោយប្រសើរជាងការឲ្យភ្ញៀវមកអង្គុយនៅក្នុងហាង ដើម្បីការពារនិងទប់ស្កាត់ជំងឺ កូវីដ-១៩។ សេចក្តីអំពាវនាវរបស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី០៧ ខែមេសា បានធ្វើឡើង ក្រោយការឆ្លងរាលដាលកូវីដ១៩ក្នុងសហគមន៍ កាន់តែមានសន្ទុះកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ និងទន្ទឹមនឹង នេះក៏មានការកត់សម្គាល់ឃើញនៅតែមានមនុស្សជួបជុំគ្នានៅតាមភោជនីយដ្ឋាន, ហាងកាហ្វេ ទាំងកន្លែងខ្លះ ថែមទាំងមិនបានរក្សាគម្លាតត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលទៀតផង។

លោកអភិបាលរាជធានី បានថ្លែងថាលោកសូមអំពាវនាវដល់ម្ចាស់ភោជនីយដ្ឋាន, ហាងកាហ្វេ និងកន្លែងលក់គ្រឿងហូបទាំងអស់ នៅក្នុងរាជធានីភ្នំពេញ សូមបន្ដអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ពិសេសកាត់បន្ថយចំនួនភ្ញៀវដែល អង្គុយនៅក្នុងហាង ហើយបើល្អបំផុតសូមបម្រើអតិថិជនដោយការខ្ចប់»។ រហូតមកទល់នឹងពេលនេះ ភោជនីយ ដ្ឋាននិងហាងលក់ដូរមួយចំនួន ត្រូវបានគេបិទទ្វារដោយសារតែមានអតិថិជនឆ្លងកូវីដ១៩ បានចូលទៅរកការ បំរើសេវានៅទីនោះ។

https://www.youtube.com/watch?v=X1IFzl5p974
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner