ក្រសួងបរិស្ថានបានចេញសេចក្តីណែនាំដល់មន្ទីរបរិស្ថានខេត្តដែលមានតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះត្រូវសហការជាមួយរដ្ឋបាលខេត្តធ្វើការបិទជាបណ្តោះអាសន្នរយៈពេល ១៤ថ្ងៃ

នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ ក្រសួងបរិស្ថានបានចេញសេចក្តីណែនាំដល់ប្រធានមន្ទីរ បរិស្ថានខេត្តដែលមានតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះត្រូវសហការជាមួយរដ្ឋបាលខេត្ត អង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធធ្វើការបិទរមណីយដ្ឋានទេសចរណ៍ តំបន់ទេសចរណ៍ និងគោលដៅទេសចរណ៍នានាដែលស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភរិក្សជីវៈចម្រុះជាបណ្តោះអាសន្នរយៈពេល ១៤ ថ្ងៃគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១។

 ការបិទរមណីយដ្ឋានទេសចរណ៍ តំបន់ទេសចរណ៍ និងគោលដៅទេសចរណ៍នានាជាបណ្តោះ អាសន្ននេះអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នដើម្បីចូលរួមប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ក្រសួងបរិស្ថានបាននិងកំពុងការពារនិងអភិរក្សតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈ ចម្រុះចំនួន ៧៤ កន្លែងដែលមានផ្ទៃដីសរុប ៧,៣លានហិកតា ឬស្មើប្រមាណ ៤១%នៃ ផ្ទៃដីប្រទេសកម្ពុជា ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន ២១ របស់ប្រទេសកម្ពុជា។ ខេត្តរាជធានីដែលមិនមានតំបន់ការពារធម្មជាតិរួមមានរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង។   នៅក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភិរក្សជីវៈចម្រុះទាំងនេះ តំបន់មួយចំនួនមានសក្តានុ ពលផ្នែកទេសចរណ៍ ក្នុងនោះមានសហគមន៍ទេសចរណ៍ធម្មជាតិចំនួន ២៦ ទីតាំងវិនិយោគ អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង ព្រមទាំងគោលដៅទេសចរណ៍ជាច្រើនទៀតនៅ ក្នុងតំបន់ការពារធម្មជាតិ។ តំបន់ទេសចរណ៍ទាំងនោះដូចជារមណីយដ្ឋានទេសចរណ៍គិរីរម្យ ខេត្តកំពង់ស្ពឺ ភ្នំគូលែនខេត្តសៀមរាប ទឹកធ្លាក់ច្រកល្អៀងខេត្តពោធិ័សាត់ សហគមន៍ទេសចរ ណ័ធម្មជាតិជីផាតខេត្តកោះកុង ទឹកជ្រោះប៊ូស្រាខេត្តមណ្ឌលគិរី បឹងយក្ខឡោម បឹងលម្កុដ ខេត្តរតនៈគិរីជាដើម៕ុ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner