ក្រសួងសុខាភិបាលអំពាវនាវឲ្យអ្នកពាក់ព័ន្ធក្លិបស្លូគ័រជេមីវ៉ាយប្រញាប់ទៅធ្វើតេស្តជាបន្ទាន់
យោងតាមនាយករដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលនៅថ្ងៃទៅ៨មេសានេះ បានឲ្យដឹងថា មានករណីវិជ្ជមានកូវីដ១៩នៅ ជេមីវ៉ាយស្នូគ័រក្លឹប Jimmy White Snooker Club ស្ថិតនៅផ្លូវលេខ៣៦៩ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២០មីនាដល់ថ្ងៃ២៨មីនាឆ្នាំ២០២១។ នាយករដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកពាក់ពន្ធ័នឹងក្លឹបនោះ ហើយមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។
ការធ្វើតេស្ដអាចធ្វើឡើងនៅទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។