រាជធានីភ្នំពេញ ជម្រុញអាជីវករផ្សារអូរឫស្សី ផ្តល់សំណាក ក្រោយការរកឃើញឆ្លងទ្វេដង (Video Inside)

រដ្ឋបាលរាជធានីភ្នំពេញបានបន្តជម្រុញអាជីវករដែលមិនទាន់ផ្តល់សំណាកធ្វើតេស្ត ត្រូវប្រញាប់ទៅកាន់ទីតាំង យកសំណាកនិងបានព្រមានការដាក់ទោសនិងពិន័យលើអាជីវករដែលចចេសមិនធ្វើតាមវិធានការរដ្ឋបាលដែលបានដាក់ចេញនេះទេ ។ ការជម្រុញនេះ បានធ្វើឡើងក្រោយការរកឃើញ ចំនួនមនុស្សឆ្លងលើអាជីវករនិងសន្តិ សុខ ផ្សារអូរឫស្សី កាន់តែកើនឡើងទ្វេដងក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ អាជីវករនិងសន្តិសុខសារុបជាង៥០នាក់បន្ថែមទៀត ត្រូវគេរកឃើញមានវិជ្ជមានកូវីដ-១៩ ដែលនាំឲ្យចំនួនអ្នក ឆ្លងបានកើនសារុប ១១៣នាក់ហើយក្នុងផ្សារអូរឫស្សី កណ្តាលរាជធានី។ កាលពីម្សិលមិញចំនួនឆ្លងលើ អាជីវករ អូរឫស្សីមាន ចំនួនតែ២៤នាក់នោះទេ។

រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃនេះ បានថ្លែងដាស់តឿនពលរដ្ឋនិងអាជីវករដែលមិនទាន់ផ្តល់ល់សំណាកធ្វើ តេស្ត ត្រូវប្រញាប់ទៅកាន់ទីតាំងយកសំណាក។ រដ្ឋបាលរាជធានី បានថ្លែងថាចំពោះអាជីវករ សន្តិសុខ និងបុគ្គលិក-កម្មករ បម្រើការងារក្នុងផ្សារ ដែលមិនព្រមសហការទៅយកសំណាកតេស្តរកមេរោគកូវីដ-១៩ តាម ការណែនាំនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនអនុញ្ញាតឲ្យបន្តអាជីវកម្មលក់ដូរ ឬចេញ-ចូលមកបម្រើការងារ របស់ខ្លួនឡើយ នៅពេលដែលផ្សារនេះ ត្រូវបានបើកដំណើរការជាប្រក្រតីឡើងវិញនោះឡើយ។

https://www.youtube.com/watch?v=YZa16JjQwiM
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner