ស្លាប់២នាក់ទៀត ដោយសារជម្ងឺកូវីដ-១៩ (Video Inside)

មនុស្សពីរនាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ ជាមួយនឹងចំនួនការឆ្លងទូទាំងប្រទេសបានកើនលើស ៣ពាន់នាក់ហើយនៅថ្ងៃទី៨មេសានេះ។ ការស្លាប់មនុស្ស២នាក់ចុងក្រោយនេះ បាននាំឲ្យករណីស្លាប់ដោយសារកូវីដ១៩ ក្នុងប្រទេសកម្ពុជាបានកើនដល់២៤នាក់ហើយ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី៨ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថាអ្នកជម្ងឺអាយុ៦៨ឆ្នាំ និងអ្នកជម្ងឺអាយុ៤៩ឆ្នាំ បានបាត់បង់ជីវិត ក្នុងពេលកំពុងព្យាបាល នៅមន្ទីរពេទ្យហ្លួងម៉ែ។ អ្នកបាត់បង់ជីវិតទាំង២ ដែលជាពលរដ្ឋក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវក្រុមគ្រូពេទ្យបញ្ជាក់ថាបានស្លាប់ដោយសារតែជម្ងឺកូវីដ១៩។ 

https://www.youtube.com/watch?v=NAtCY320sDo
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner