កូរ៉េខាងត្បូងគ្រោងដាក់បំរាមជាថ្មីលើក្លឹបកម្សាន្តពេលរាត្រី និង ខារ៉ាអូខេ ក្រោយចំនួនករណីឆ្លងជំងឺ COVID-19 បានកើនឡើងយ៉ាងគំហុក

កូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងត្បូងបញ្ជាក់ថា នឹងដាក់បំរាមជាថ្មីលើក្លឹបកម្សាន្តពេលរាត្រី ខារ៉ាអូខេ និងកន្លែងកម្សាន្តពេលរាត្រីផ្សេងៗទៀត ក្រោយចំនួនករណីឆ្លងកូវីដ១៩ថ្មីៗកើនឡើងយ៉ាងគំហុក ដែលធ្វើអោយមានព្រួយបារម្ភខ្លាំង ចំពោះការផ្ទុះឡើងនូវរលកទី៤ ។

ជុំវិញបញ្ហានេះដែរ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង លោក ជុង សេគ្យុន បានប្រកាសពីវិធានការទប់ស្កាត់ដែលនឹងចូលជាធរមាននៅថ្ងៃចន្ទសប្ដាហ៍ក្រោយ សម្រាប់រយៈពេល០៣សប្តាហ៍ ក្រោយករណីឆ្លងថ្មីៗប្រចាំថ្ងៃបានកើនឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល០៣ខែនាប៉ុន្មានថ្ងៃថ្មីៗនេះ ។ បច្ចុប្បន្ននេះនៅវេលាម៉ោង១០៖០០នាទីយប់បំរាមគោចរ ការហាមឃាត់ការបរិភោគអាហារពេលល្ងាច ការហាមឃាត់ការជួបជុំមនុស្សលើសពី៤នាក់ នឹងត្រូវរក្សាការអនុវត្តដដែល ។

នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងរូបនេះ បាននិយាយនៅក្នុងកិច្ចប្រជុំប្រចាំថ្ងៃ ស្តីពីជំងឺឆ្លងរាតត្បាតថា សញ្ញារលកទី៤ នៃជំងឺឆ្លងរាតត្បាតដែលយើងបានខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងវានេះ គឺកាន់តែខិតជិតមកដល់ហើយ និងកាន់តែខ្លាំងឡើងហើយ និងថា យើងនឹងរក្សាវិធានការរក្សាគម្លាតនាពេលបច្ចុប្បន្ននេះដដែល ប៉ុន្តែនឹងពង្រឹងវិធានការជាក់លាក់ផ្សេងៗបន្ថែមអាស្រ័យលើស្ថានភាព ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner