អភិបាលរាជធានីរៀបចំដោយផ្ទាល់យកវិទ្យាល័យជាស៊ីមសាមគ្គី ក្លាយជាកន្លែងសម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ-១៩ ដែលមានចំនួន២០០គ្រែ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបាននិងកំពុងរៀបចំ វិទ្យាល័យជា ស៊ីម សាមគ្គី ជាកន្លែងសម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ-១៩ ហើយមួុយផ្នែកខ្វះធ្វើជាកន្លែងសម្រាប់ធ្វើចត្តាឡីស័កផងដែរ ខណៈដែរជំងឺនេះមិនបានធូរស្រាលនៅឡើយទេ តែបានបន្ថែមអ្នកជំងឺកាន់តែច្រើន ដែលនៅតាមមន្ទីរពេទ្យនានារបស់រដ្ឋមិនអាចទទួលអ្នកជំងឺអស់ ។

វិទ្យាល័យជាស៊ីមសាមគ្គី ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។នៅព្រឹកថ្ងៃទី០៩ ខែមេសានេះ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានដឹកនាំអាជ្ញាធរនិងមន្ទីរសុខាភិបាល ចុះពិនិត្យទីតាំងវិទ្យាល័យជាស៊ីមសាមគ្គីខាងលើ ដើម្បីទុកជាកន្លែងសម្រាប់ព្យាបាលអ្នកជំងឺ-១៩ ឱ្យបានសមរម្យ ហើយមួយផ្នែកខ្លះអគារនៃទ្យាល័យនេះ ក៏ត្រូវរៀបចំជាកន្លែងសម្រាប់ធ្វើចត្តាឡីស័កផងដែរ ។ ក្នុងឱកាសនៃការចុះពិនិត្យស្ថានភាពនៃការរៀបចំទីតាំងខាងលើនេះ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា ទីតាំងខាងលើនេះ ត្រូវរៀបចំគ្រែចំនួន២០០ គ្រែ សម្រាប់អ្នកជម្ងឺ និង១០គ្រែទៀតសំរាប់ក្រុមគ្រូពេទ្យដែលត្រូវព្យាបាលអ្នកជំងឺកូវីដ-១៩ ។

វិទ្យាល័យជា ស៊ីម សាមគ្គី ក្រោមការបញ្ជាផ្ទាល់ពីឯឧ ឃួង ស្រេង ក្រុមការងារចម្រុះ ដែលមានទាំងអាជ្ញាធរខណ្ឌទួលគោក ប៉ូលីសមូលដ្ឋាន មន្ត្រីអគ្គីសនី មន្ទីរសុខាភិបាលបានដុតដៃ ដុតជើងយ៉ាងខ្លាំងក្នុងការរៀបចំទៅតាមតួនាទីរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាអោយទីតាំងមួយនេះក្លាយជាកន្លែងដែលមានភាពសមរម្យនិងមានអនាម័យ បរិស្ថានល្អប្រសើរ ក្នុងការព្យាបាលអ្នកជម្ងឺកូវិដ-១៩ ខណៈដែរជម្ងឺនេះ មិនត្រឹមតែមិនបានធូរស្រាលនោះទេ តែបានបន្ថែមអ្នកជំងឺកាន់តែច្រើនឡើង ដែលបានធ្វើអោយមន្ទីរពេទ្យនានារបស់រដ្ឋមិនអាចទទួលអ្នកជំងឺអស់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner