យុវជនខណ្ឌឬស្សីកែវទទួលអំណោយរបស់ឯកឧត្តមប្រធានសសយក ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

អត្ថបទដោយ៖
Kien Sereyvuth

ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នារសៀលថ្ងៃសៅរ៍ ១៣រោច ខែចេត្រឆ្នាំជូត ទោស័ក សព ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌឬស្សីកែវ បានទទួលអំណោយ ដ៏ថ្លៃថ្លា របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ តាមរយៈក្រុមការងារ លេខាធិការដ្ឋាននៃ ស.ស.យ.ក. រាជធានីភ្នំពេញ។ តំណាង ឯកឧត្តម ជា ពិសី ប្រធានសសយកខណ្ឌឫស្សីកែវ បានលើកឡើងថា អំណោយទាំងអស់នេះបានជួយលើកទឹកចិត្តយុវជនចូលរួមក្នុងបុព្វហេតុ ការពារ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងមូលដ្ឋាន។ សូមបញ្ជាក់ថា អំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម សាយ សំអាល់ ផ្តល់ជូនយុវជន សសយក ឃណ្ឌឬស្សីកែវ រួមមានៈ ម៉ាសការពារចំនួន ៥០០ បដាផ្សព្វផ្សាយទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ (៣កុំ ៣ការពារ ) ០១ផ្ទាំង ទឹកសុទ្ធ ២០កេស និងថវិកាចំនួន៤.០០០.០០០ រៀល៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner