យុវជនខណ្ឌជ្រោយចង្វារទទួលអំណោយរបស់ឯកឧត្តមប្រធានសសយក ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នារសៀលថ្ងៃសៅរ៍ ១៣រោច ខែចេត្រឆ្នាំជូត ទោស័ក សព ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌជ្រោយចង្វារ បានទទួលអំណោយ ដ៏ថ្លៃថ្លា របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ តាមរយៈក្រុមការងារ លេខាធិការដ្ឋាននៃ ស.ស.យ.ក. រាជធានីភ្នំពេញ។

លោក ឃន សុជាតិ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌជ្រោយចង្វារ បានលើកឡើងថា អំណោយទាំងអស់នេះបានជួយលើកទឹកចិត្តយុវជនចូលរួមក្នុងបុព្វហេតុ ការពារ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ក្នុងមូលដ្ឋាន។ សូមបញ្ជាក់ថា អំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម សាយ សំអាល់ ផ្តល់ជូនយុវជន សសយក ឃណ្ឌឬស្សីកែវ រួមមានៈ ម៉ាសការពារចំនួន  ៥០០ បដាផ្សព្វផ្សាយទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩  (៣កុំ  ៣ការពារ )  ០១ផ្ទាំង ទឹកសុទ្ធ  ២០កេស និងថវិកាចំនួន៤.០០០.០០០ រៀល៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner