មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បាញ់ថ្នាំសំលាប់មេរោគ ក្នុងទី​ប្រ​ជុំ​ជនខេត្ត ដើម្បីបង្ការជម្ងឺកូវីដ -១៩ ក្រោយព្រឹត្តិការណ៍២០កុម្ភះ

អត្ថបទដោយ៖
ជា សេឌី

ដោយទទួលបានការណែនាំពីសំណាក់ឯកឧត្តមអភិបាលខេត្ត ក្រុមការងារនៃមន្ទីរសុខាភិបាល បានធ្វើយុទ្ធនាការបាញ់ថ្នាំសំលាប់មេរោគ នៅទីប្រជុំជន និងផ្សារក្រុងស្ទឹងត្រែង កាលពីរសៀលថ្ងៃទី១០មេសា ឆ្នំា២០២១។

ការបាញ់ថ្នាំ ដើម្បីសំលាប់មេរោគ និងការពារជំងឺកូវីដ-១៩នេះ បានធ្វើឡើងក្រោមការដឹកនាំរបស់ លោក វេជ្ជបណ្ឌិត ទន វុទ្ធី អនុប្រធានមន្ទីរសុខាភិបាលខេត្ត និងជាប្រធានក្រុមការងារប្រយុទ្ធប្រឆាំងជម្ងឺឆ្លង ។

លោក ទន វុទ្ធី បានបញ្ជាក់ថា៖ ការបាញ់ថ្នាំនេះ គឺធ្វើឡើងនៅតាមផ្លូវសាធារណៈ និងនៅជុំវិញផ្សារសាមគ្គីស្ទឹងត្រែង ហើយថ្នាំដែលបាញ់គឺនាំមកពីប្រទេសចិន វាមានប្រសិទ្ធភាពខ្ពស់ក្នុងការកំចាត់មេរោគ ។ លោកអនុប្រធានមន្ទីរក៏បានបន្តថា៖ វិធានការក្នុងយុទ្ធនាការនេះ មាន២សំខាន់ៗ គឺការអប់រំ និងការអនុវត្តផ្ទាល់តែម្តង គឺធ្វើយ៉ាងម៉េចកុំឲ្យជម្ងឺកូវីដ ឆ្លងដល់ប្រជាពលរដ្ឋ ហើយអ្វីដែលសំខាន់សំរាប់បងប្អូនប្រជាពលរដ្ឋ គឺអនុវត្តតាមវិធានសុខាភិបាលឲ្យបានហ្មត់ចត់ ត្រូវអនុវត្ត នៅវិធានការ ៣កុំ ៣ការពារ ។

ការចុះបាញ់ថ្នាំ របស់មន្ទីរសុខាភិបាលនេះ គឺសង្កេតឃើញថា ប្រជាពលរដ្ឋ និងអាជីករនៃផ្សារសាមគ្គីស្ទឹងត្រែង បានចូលរួមសហការជាមួយអាជ្ញាធរបាន​យ៉ាងល្អប្រសើរ ដើម្បីផ្តល់ភាពងាយស្រួល ដល់មន្រ្តីមានសមត្ថកិច្ច ចុះអនុវត្តការងារ នៃការបាញ់ថ្នាំសំលាប់មេរោគនេះ ៕ម៉ា វិន

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner