រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវអ្នកកើតជំងឺកូវីដ១៩ ជាង៣០ នាក់ ទៀត ដែលមិនទាន់ស្គាល់អាស័យដ្ឋាននៅឡើយ, សូមសាម៉ីខ្លួន ឬអ្នកស្គាល់ ទាក់ទងមកអាជ្ញាធរបន្ទាន់

អត្ថបទដោយ៖
ជា សេឌី

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវអ្នកកើតជំងឺកូវីដ១៩ ជាង៣០នាក់ទៀត ដែលមិនទាន់ស្គាល់អាស័យដ្ឋាននៅឡើយ, សូមសាម៉ីខ្លួន ឬអ្នកស្គាល់ ទាក់ទងមកអាជ្ញាធរបន្ទាន់

គិតត្រឹមថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅសល់អ្នកកើតជំងឺកូវីដ១៩ ជាង៣០នាក់ផ្សេងទៀត ដែលមិនទាន់ស្គាល់អាសយដ្ឋាន ដើម្បីទាក់ទងយកមកព្យាបាលជំងឺ។

គួរជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១០ ខែមេសាម្សិលមិញ បានបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ថ្មីចំនួន៥៦នាក់ ដែលក្រុមគ្រូពេទ្យពុំទានរកទីតាំងឃើញ ហើយនៅថ្ងៃនេះ បានរកឃើញជាង២០នាក់ហើយ ដើម្បីយកមកព្យាបាលជំងឺ។ ដោយឡែក នៅដល់ជាង៣០នាក់ទៀត មិនទាន់អាចទាក់ទងបាននៅឡើយ។

ការបង្ហាញអត្តសញ្ញាណនេះ ដើម្បីផ្តល់ជាព័ត៌មានដល់អ្នកដែលពាក់ព័ន្ធផ្ទាល់ ឬប្រយោល ទៅធ្វើតេស្តសុខភាព និងធ្វើចត្តាឡីស័ក។ ជាពិសេសត្រូវអនុវត្តន៍វិធានការសុខាភិបាលផ្សេងៗ ដើម្បីទប់ស្កាត់ការចម្លងជំងឺបន្ត។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏សូមអំពាវនាវដល់សាមីខ្លួនដែលមានឈ្មោះក្នុងបញ្ជីដែលបានបង្ហាញជូន ឬអ្នកស្គាល់ សូមធ្វើការទំនាក់ទំនងទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ឬលេខទំនាក់ទនងរបស់រដ្ឋបាលរាជធានីភ្នំពេញបន្ទាប់ ដើម្បីទៅទទួលយកអ្នកជំងឺមកព្យាបាល៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner