ឥណ្ឌូណេស៊ីបង្ហាញការពេញចិត្តចំពោះប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ប្រទេសចិន

ឥណ្ឌូណេស៊ី៖ ឥណ្ឌូណេស៊ីនៅថ្ងៃចន្ទនេះបញ្ជាក់ថា ខ្លួនមានការពេញចិត្តជាខ្លាំង ចំពោះប្រសិទ្ធភាពរបស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ប្រទេសចិន Sinovac បន្ទាប់ពីការទទួលស្គាល់ដោយមន្ត្រីកំពូលរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងរបស់ចិនថា វ៉ាក់សាំងផ្តល់ការការពារវីរុសនេះនៅមានកម្រិតទាប ។

ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យកម្មវិធីវ៉ាក់សាំង Covid-19 របស់ឥណ្ឌូណេស៊ី អ្នកស្រី Siti Nadia Tarmizi និយាយថា អង្គការសុខភាពពិភពលោក (WHO) បានរកឃើញវ៉ាក់សាំងរបស់ចិន ស្របតាមតម្រូវការដែលត្រូវមានប្រសិទ្ធភាពខ្ពស់ជាង៥០% ហើយថា ការសាកល្បងគ្លីនិកលើវ៉ាក់សាំងរបស់ Sinovac នៅឥណ្ឌូណេស៊ីបង្ហាញថា វាមានប្រសិទ្ធភាព៦៥% ដែលវាមានន័យថា យើងកំពុងជជែកអំពីលទ្ធភាពដើម្បីបង្កើតអង់ទីគ័រនៅក្នុងខ្លួនប្រាណយើង គឺនៅតែល្អខ្លាំង ។

យ៉ាងណាមិញ បើតាមក្រុមអ្នកជំនាញសុខភាពសាធារណៈសកល វ៉ាក់សាំងណាមួយដែលមានប្រសិទ្ធភាពចាប់ពី៥០%គួរតែប្រើ ហើយរដ្ឋាភិបាលជាច្រើនបានកំពុងប្រើប្រាស់វ៉ាក់សាំងរបស់ប្រទេសចិន ខណៈដែលប្រទេសអ្នកមាននៅលើពិភពលោកកំពុងប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង Moderna ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner