អភិបាលខេត្តសៀមរាបជួបសំណេះសំណាលជាមួយក្រុមអ្នករត់តាក់ស៊ីជិត២០០នាក់ ទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ១៩

សៀមរាប៖ ក្រុមអ្នករត់តាក់ស៊ីជិត២០០នាក់ នៅសៀមរាប  បានស្ម័គ្រចិត្ដទទួលចាក់វ៉ាក់សាំងដូសទី១ប្រឆាំងជំងឺកូវីដ១៩ ដែលធ្វើឡើងនៅមន្ទីរពទ្យបង្អែកខេត្ដសៀមរាប នៅព្រឹកថ្ងៃទី១៣ ខែមេសាឆ្នាំ២០២១នេះ ។ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយក្រុមអ្នកបំរើការងារទំាងនោះ ដែលបានផ្ដល់វ៉ាក់សាំងប្រឆំាងជំងឺកូវីដ១៩នេះ។ ពួកគាត់បានទទួលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងនេះ ដោយសារពួកគាត់ប្រឈមនឹងការឆ្លងជំងឺកូវីដ.១៩ ពីភ្ញៀវទេសចរ ខណៈដែលអ្នកទេសចរទាំងនោះ ពួកគាត់បានដើរទៅទស្សនាគ្រប់ទីកន្លែង ដូចជាអ្នកទេសចរណ៍បានធ្វើដំណើរចេញពីប្រទេសមួយទៅប្រទេសមួយទៀត ដែលធ្វើអោយអ្នកដឹកភ្ញៀវមានបញ្ហាប្រឈម។ ពួកគាត់បានបន្ដថា ក្រោយពេលទទួលបានវ៉ាក់សាំងហើយនោះ ពួកគាត់អាចជួយខ្លួនឯងផង ជួយគ្រួសារនិងសង្គមជាតិផងដែរ បើទោះបីមិនអាចការពារបាន១០០%ក៍ដោយ។ ពួកគាត់ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្ដល់វ៉ាក់សាំងប្រឆាំងកូវីដ១៩នេះ បន្ទាប់ពីកម្លាំងជួរមុខ។ពួកគាត់បានអំពាវនាវដល់ក្រុមអ្នកមានមុខរបរដូចគ្នានេះ ទៅទទួលវ៉ាក់សាំងអោយបានគ្រប់គ្នាដើម្បីទប់ស្កាត់ និងលុបបំបាត់ការឆ្លងជំងឺកូវីដ១៩អោយបានឆាប់ៗនាពេលខាងមុខនេះ។

លោក ស៊ុន ចំណាន តំណាងក្រុមយុវជនស្ម័គ្រចិត្ដតោះទៅលេងសៀមរាប លោកមានប្រសាសន៍ថា  ក្រុមយុវជនបានសហការជាមួយអាជ្ញាធរខេត្ដសៀមរាប ដឹកនាំក្រុមអ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទៅទទួលវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ នេះ ដោយមើលឃើញថា ពួកគាត់ងាយរងគ្រោះនៃការឆ្លងជំងឺកូវីដ១៩ ពីអ្នកទេសចរ។លោកបានបន្ដថា ក្រុមអ្នកបំរើសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះរួមមានអ្នករត់តាក់ស៊ី អ្នករត់ធុក ធុក ផាស់អាប់   ប្រមាណជិត២០០នាក់ ហើយលោកនឹងបន្ដប្រមូលក្រុមពួកគាត់ដែលបំរើការងារទេសចរណ៍ជាច្រើនពាន់នាក់ទៀត អោយបានទទួលវ៉ាក់សាំងដូចគ្នានេះដែរ ។ជាមួយគ្នានោះ ក្រុមប្រតិបត្ដិករទេសចរណ៍ ក៍ត្រូវបានទទួលការចាក់វ៉ាក់សាំងបន្ទាប់ពីក្រុមអ្នកដឹកជញ្ជូនភ្ញៀវទេសចរ។លោកបានបន្ដថា ការផ្ដល់វ៉ាក់សាំងនេះ មិនគិតពីនិន្នាការនយោបាយនោះឡើយ ហើយក្រោយពីទទួលបានវ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩គ្រប់គ្នាហើយនោះ ពួកគាត់នឹងកាត់បន្ថយហានីភ័យ នៃការឆ្លងពីអ្នកទេសចរ។លោក ស៊ុន ចំណាន បានអំពាវនាវដល់អ្នកបំរើផ្នែកសេវាទេសចរ ប្រតិបត្ដិករទេសចរណ៍ទាំង ទៅទំនាក់ទំនងជាមួយក្រុមការងារយុវជនដើម្បីទទួលបានការចាក់វ៉ាក់សាំងជំងឺកូវីដ១៩នេះអោយបានគ្រប់គ្នា។លោកថា តាមគម្រោងចាក់វ៉ាក់សាំងដល់ពួកគាត់បំរើសេវានោះជាច្រើនពាន់នាក់៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner