ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង១ម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន១ម៉ឺន៦ពាន់៧៧៣ ករណី និងការស្លាប់ថ្មីមានចំនួន២៧០នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មីសារុប ចំនួន១៨១ករណី ក្នុងនោះការឆ្លងចូលក្នុងសហគមន៍មានចំនួន១៧៨ករណី, ការឆ្លងលើអ្នកដំណើរមកពីក្រៅ ប្រទេសចំនួន២ករ ណី, និងឆ្លងលើពលករមកពីប្រទេសថៃចំនួន១ករណី។ កម្ពុជានៅក្នុងរយ:ពេល២៤ម៉ោង ចុងក្រោយនេះ មានការ ស្លាប់ថ្មីចំនួន៣នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣៣នាក់ហើយ។

កម្ពុជាគិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ ការឆ្លងសរុបមានចំនួន៤ពាន់៦៩៦ករណី, ចំណែកការព្យាបាល ជាសះស្បើយមាន ចំនួនសារុប២ពាន់២៥២នាក់ រួមទាំងការព្យាបាលជាសះស្បើយ៤០នាក់ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ។

ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះនៅអាស៊ាន ក្រៅពីប្រទេសកម្ពុជា នៅមានប្រទេសចំនួន៨ទៀត ក្នុងនោះគឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, សឹង្ហបុរី, ថៃ, មីយ៉ាន់ម៉ា, ឡាវ និង វៀតណាម។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៤ប្រទេស គឺប្រទេស ឥណ្ឌូណេស៊ី, ហ្វីលីពីន, កម្ពុជា, និងប្រទេសម៉ាឡេស៊ី។

https://www.youtube.com/watch?v=k0QUY1yXM1w
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner