ស្រ្តីម្នាក់នៅស្រុកកំពង់ត្រាចខេត្តកំពតវិជ្ជមានកូវីដ១៩ បន្ទាប់ពីធ្វើតេសលើកទី២ ក្រោយពីប្តីប្រពន្ធរូបនេះបានត្រឡប់មកពីធ្វើការនៅប្រទេសថៃ

ខេត្តកំពត៖ ស្ត្រីម្នាក់នៅស្រុកកំពង់ត្រាចខេត្តកំពតវិជ្ជមានកូវីដ១៩ បន្ទាប់ពីធ្វើតេ សលើកទី២ ក្រោយពីខ្លួនបានត្រឡប់មកពីធ្វើការនៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១២ កន្លងទៅថ្មីៗនេះ។​​ នេះយោងតាមការបញ្ជាក់នៅលើគេហទំព័រ facebook ផ្លូវការ របស់ អភិបាលរង ស្រុកបន្ទាយមាស បានអោយដឹងថា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១។

សូមជម្រាបជូនថា ឈ្មោះ នេត សារឹម ភេទ ស្រី អាយុ 50 ឆ្នាំ និងឈ្មោះ កន លាភ ភេទប្រុសអាយុ 50 ឆ្នាំ(ត្រូវជាប្តី) បានត្រឡប់មកពីប្រទេសថៃ នៅថ្ងៃទី 28 ខែ មីនា ឆ្នាំ 2021 និងបានធ្វើតេសយកសំណាកលើកទី១  ថ្ងៃទី 31 ខែ មីនា ឆ្នាំ 2021 ក្រុមគ្រូពេទ្យបានបញ្ជូនមកធ្វើចត្តាឡីស័កនៅផ្ទះ  ក្រោយមកដល់ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២១ បានយកសំណាកលើកទី២ យរហូតទីកទី១ )វើតេសលើកទី២ ក្រោយ្តកលោកគ្រូពេទ្យនិងអាជ្ញាធរស្រុក+អាជ្ញាធរភូមិ-ឃុំ+ប៉ុស្តិ៍រដ្ឋបាល បានណែនាំគាត់ឲ្យធ្វើចត្តាឡីស័កនៅផ្ទះ ហើយឈ្មោះខាងលើក៏បានអនុវត្តតាមការណែនាំផងដែរ។ ដោយក្នុងរយៈពេលដែលខ្លួនបានវិលត្រឡប់មកដល់ស្រុកបន្ទាយមាសវិញ ខ្លួននៅតែក្នុងផ្ទះពុំដែលចេញក្រៅឡើយ ។ រហូតដល់ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២១ លទ្ធគឺវិជ្ជមាន លើស្ត្រីឈ្មោះ នេត សារឹម ។

បច្ចុប្បន្ននេះ អ្នកមានផ្ទុកមេរោគកូវីដ,១៩ ម្នាក់ ត្រូវបានបញ្ជូនខ្លួនទៅព្យា បាលនៅមន្ទីរបង្អែកស្រុកកំពង់ត្រាច នឹងអ្នកពាក់ព័ន្ធប្រយោលចំនួន៤នាក់ ផ្សេង ទៀត កំពុងបន្តធ្វើចត្តាឡេស័កនៅផ្ទះ

ក្រុមគ្រួសារ ឈ្មោះ នេត សារឹម ភេទ ស្រី អាយុ៥០ឆ្នាំ (វិជ្ជមានកូវីដ១៩) រស់នៅភូមិ ព្រៃក្រឡាខាងកើត ឃុំ ទូកមាសខាងលិច ស្រុក បន្ទាយមាស ខេត្តកំពត  ហើយឈ្មោះខាងលើនេះ មានសមាជិកក្នុងបន្ទុកគ្រួសារចំនួន០៦នាក់ ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ នេត សារីម ភេទ ស្រី (ដែលវិជ្ជមានកូវីដ១៩)។ ចំណែកអ្នកពាក់ព័ន្ធផ្ទាល់ជាមួយនឹងក្រុមគ្រួសារនេះមានចំនួន 06 នាក់ត្រូវ​បានក្រុមគ្រូពេទ្យបង្អែកស្រុកកំពង់ត្រាច បានបញ្ជូនឈ្មោះខាងលើ(វិជ្ជមានកូវីដ19)យកទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកកំពង់ត្រាច។  ជាក់ស្តែង នៅរសៀលថ្ងៃនេះដដែល ក្រុមគ្រូពេទ្យនឹងចុះយកសំណាក អ្នកប៉ះពាល់ផ្ទាល់ ខាងលើ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner