កម្ពុជា ទទួលទេព្តាឆ្នាំថ្មី ព្រះនាងមណ្ឌាទេវី (Video Inside)

ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់កម្ពុជា បានឈានមកដល់ហើយក្នុងពាក់កណ្តាលខែមេសានេះ។ នៅតាមគេហស្ថានរៀងៗខ្លួន ប្រជាជនកម្ពុជាទូទាំងប្រទេស បានរៀបចំតាមប្រពៃណី និងសាសនាជាតិ ដើម្បីការទទួល អង្គទេព្តាឆ្នាំថ្មីព្រះនាមមណ្ឌាទេវី ដែលជាបុត្រីទី៤របស់កបិលមហាព្រហ្ម។ 

មន្ត្រីហោរាសាស្ត្រនៃគណៈកម្មការ ស្រាវជ្រាវហោរាសាស្ត្រនិងប្រពៃណីទំនៀមទម្លាប់ខ្មែរ លោក អ៊ឹម បុរិន្ទ បានប្រាប់អប្សរាណិតជុំវិញការយាងមក ដល់ទេព្តាឆ្នាំថ្មី និងការរៀបចំរណ្តាប់ទទួលរបស់ប្រជាពលរដ្ឋខ្មែរសម្រាប់ទេព្តាឆ្នាំថ្មី។ យោងតាមមន្ត្រីហោរា សាស្ត្រ ទេព្តាឆ្នាំថ្មី យាងចុះមកភពផែនដីនេះ វេលាម៉ោង៤ទាបភ្លឺឈានចូលថ្ងៃពុធទី១៤មេសា។

https://www.youtube.com/watch?v=DB7B0fkbWs4
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner