Aguero ទទួលបានកិច្ចព្រមព្រៀងរយៈពេល ២ ឆ្នាំជាមួយក្លឹបធំមួយនៅ La Liga
អត្ថបទដោយ៖
ចាន់ វិចិត្រ

ក្រោយចំណាយពេល១០ឆ្នាំ នៅក្របខណ្ឌ Premier League ជាមួយក្លឹបមេឃខៀវ Manchester City កីឡាករ Sergio Aguero ត្រូវបានផ្តល់ជូនកិច្ចព្រមព្រៀងរយៈពេល ២ឆ្នាំនៅឯក្លិប Barcelona ។ នេះបើយោងតាម TyC Sports ។

កីឡាករអាហង្ស់ទីនវ័យ ៣២ឆ្នាំរូបនេះ បានជួបពិភាក្សាជាមួយមន្រ្តី Camp Nou ជុំវិញការផ្ទេរដោយគ្មានតម្លៃខ្លួន ជាមួយនឹងកិច្ចព្រមព្រៀងរយៈពេល ២ខែ ចុងក្រោយ នៅឯកីឡដ្ឋាន Etihad ។ ខ្សែប្រយុទ្ធរូបនេះ ក្រៅពីក្លិប Barcelona មានក្លិបកំពូលៗជាច្រើន ចាប់ចំណាប់អារម្មណ៍ ដូចជា ក្លិប Juventus, Arsenal និង PSG ជាដើម ។

សូមបញ្ជាក់ថា Sergio Aguero បានចំណាយពេល ១០ ឆ្នាំនៅអង់គ្លេស ជាមួយក្រុមមេឃខៀវ Manchester City ក្រោយចាក់ចេញពីក្លិប Atletico Madrid ក្នុងឆ្នាំ ២០១១ និងបានក្លាយជាអ្នករកគ្រាប់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រក្លិប៕

ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។