ប្រជាពលរដ្ឋដែលធ្លាប់ទៅបន្ទប់ព្យាបាលជំងឺអនុវត្តរាជធានី អូរបែកក្អម ត្រូវតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ
កម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ នៅថ្ងៃទី២១មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅសម្រាកព្យាបាលនៅបន្ទប់ព្យាបាលជំងឺ អនុវត្តរាជធានី ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ១៤គ ផ្លូវលេខ ២៧១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១។ ។ អនុគណៈកម្មការ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់ទៅបន្ទប់ព្យាបាលជំងឺនោះ ឬមានទំនាក់ទំនងជាមួយបុគ្គលិកនៅទីនោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕