រដ្ឋបាលខេត្តព្រះសីហនុ ដាក់ចេញវិធានការផាកពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរព វិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ជំងឺឆ្លង covid-19

អត្ថបទដោយ៖
ធី ដា

ថ្ងៃទី២១ខែមេសាឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ ដាក់ចេញវិធានការផាកពិន័យអន្តរការណ៍ចំពោះបុគ្គលដែលមិនគោរពដោយចេតនាវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ជំងឺឆ្លង covid-19។

ករណីបុគ្គលមានចេតនាមិនគោរពវិធានការរដ្ឋបាលពុំបានបង់ប្រាក់ពិន័យអន្តរការណ៍ក្នុងរយៈពេល 30 ថ្ងៃចាប់ពីថ្ងៃទទួលវិក័យប័ត្រពិន័យ មន្ត្រីដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌នៃរដ្ឋបាលខេត្តព្រះសីហនុ ត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ប្រាក់ពិន័យអន្តរការណ៍នេះត្រូវកត់ត្រាទុកជាចំណូលរបស់រដ្ឋបាលខេត្តព្រះសីហនុ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner