អភិបាលខេត្តតាកែវ អញ្ជើញជួបសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនកងកម្លាំងឈរជើងតាមគោលដៅសំខាន់ៗ ក្នុងការហាមឃាត់ការធ្វើដំណើរ ជាបណ្ដោះអាសន្ន

អត្ថបទដោយ៖
ធី ដា

តាកែវ៖ រយៈពេលមួយថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ អមដំណើរដោយ លោក ខាន់ សុខា អភិបាលរងខេត្ត អាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះត្រួតពិនិត្យគោលដៅឈរជើងរបស់សមត្ថកិច្ច ក្នុងការ ហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ១៩ នៅព្រំប្រទល់ខេត្ត ភូមិសាស្រ្តស្រុកត្រាំកក់ ជាប់ព្រំប្រទល់ ខេត្តកំពត និងខេត្តកំពង់ស្ពឺ ភូមិសាស្រ្តស្រុកបាទី ជាប់ព្រំប្រទល់ ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល និងភូមិស្រុកព្រៃកប្បាស ដែលមានព្រំប្រទល់ជាប់ខេត្តកណ្ដាល ដើម្បីចូលរួមជាមួយរាជ រដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងសេចក្ដីណែនាំរបស់ រដ្ឋបាលខេត្ត ស្ដីពីបន្តអនុវត្តវិធានការរដ្ឋបាល ក្នុងការបិទរមណីយដ្ឋានទេសចរណ៍ និងហាមឃាត់ការធ្វើ ដំណើរពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ថា ការចុះត្រួតពិនិត្យគោលដៅឈរ ជើងរបស់សមត្ថកិច្ចនៅពេលនេះ ធ្វើឡើងក្នុងគោលបំណងចុះពង្រឹងបន្ថែមក្នុងការទទួល ខុសត្រូវខ្ពស់ ចំពោះការអនុវត្តវិធានការឲ្យមានប្រសិទ្ធភាព ព្រមទាំងសួរសុខទុក្ខ និងនាំ យកអំណោយមួយចំនួនចែកជូនកងកម្លាំងប្រចាំការនៅគោលដៅ ព្រមទាំងជំរុញឲ្យសមត្ថ កិច្ចរឹតបណ្តឹងការអនុវត្តសេចក្ដីសម្រេចលេខ៤៤ សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជា និងសេចក្តីណែនាំរបស់រដ្ឋបាលខេត្តតាកែវ ស្ដីពីបន្តអនុវត្តវិធាន ការរដ្ឋបាលក្នុងការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំង ប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ឱ្យមានប្រសិទ្ធ ភាពខ្ពស់។

ឯកឧត្តមអភិបាល ក៏បានថ្លែងកោតសរសើរដល់កម្លាំងសមត្ថកិច្ច អ្នកបានឈរជើងនៅ គោលដៅខាងលើ ដែលបានខិតខំប្រឹងប្រែងអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន យ៉ាងល្អ ប្រសើរ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់គណៈបញ្ជាការឯក ភាពខេត្ត។ ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការហាមឃាត់ការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋពីខេត្តមួយទៅខេត្តមួយនាពេលនេះ គឺដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ កូវីដ១៩ ពីតំបន់មួយទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ពិសេសគោលបំណងរបស់ រាជរដ្ឋាភិបាល គិតគូរពីសុខភាពសាធារណៈ គិតគូរពីអាយុជីវិតបងប្អូន គ្រួសារ និង សង្គមជាតិ។

អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា ក៏បានសំណូមពរដល់ បណ្ដាកងកម្លាំងដែលប្រចាំ ការគ្រប់គោលដៅទាំងអស់ត្រូវប្រកាន់ខ្ជប់នូវវិន័យ សុជីវធម៌ សីលធ៌មថ្លៃថ្នូររបស់កងកម្លាំង យ៉ាងម៉ឹងម៉ាត់ក្នុងការអនុវត្តការងារ ដើម្បីការពារពីការចម្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ យើងបាន។ មួយវិញទៀតត្រូវចូលរួមអនុវត្តន៍តាមវិធានការនានា របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ១៩ ក្នុងពេលប្រតិបត្តិការ។

ដើម្បីធ្វើការលើកទឹកចិត្តកងកម្លាំងសមត្ថកិច្ចឈរជើង តាមគោលដៅនៅភូមិសាស្រ្ត ស្រុកត្រាំកក់ ភូមិសាស្រ្តស្រុកបាទី និងភូមិសាស្រ្តស្រុកព្រៃកប្បាស ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានឧបត្ថម្ភ ដោយក្នុងមួយ គោលដៅៗ ទទួលបាន ៖ ទឹកបរិសុទ្ធ ៣០កេស ទឹកក្រូច ២០កេស មី ២០កេស ម៉ាស ១កេសធំ និងថវិកាមួយចំនួនផងដែរ៕ដោយ -រ៉ាវុធ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner