បាក់ប្លង់សេសំណង់ផ្ទះ២ល្វែង ពេលដែលកម្មករកំពុងបាញ់បេតុង ប៉ុន្តែសំណាងល្អមិនមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ

សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង២កន្លះរសៀលថ្ងៃសៅរ៍ទី២៤ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចំណុចមុខវត្តតិក្ខបញ្ញោ ក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សេចក្តីរាយការណ៍បានអោយដឹងថា សំណង់ផ្ទះ២ល្វែងត្រូវបានបាក់ប្លង់សេ២សន្លឹកទាំងស្រុង នៅពេលដែលបុគ្គលិកក្រុមហ៊ុនបាញ់បេតុង កំពុងតែបាញ់និងកម្មករកំពុងតែកៀបេតុង ដើម្បីឲ្យរាបស្មើស្រាប់តែស្រុតជន្ទល់ឈើបាក់ធ្លាក់មកក្រោម ទាំងនៅលើប្លង់សេមានមនុស្ស៧នាក់ ធ្លាក់មកក្រោម សំណាងល្អមិនមានអ្នករងរបួសនោះទេ។

ប្រភពព័ត៌មានពីម្ចាស់ម៉ៅការសំណង់ នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុមានកម្មករ៥នាក់ រួមនិងបុគ្គលិកក្រុមហ៊ុនបាញ់បេតុង២នាក់ទៀត សរុប៧នាក់ កំពុងតែបាញ់បេតុងនៅលើប្លង់សេ បាន៤ឡានជិតពេញទៅហើយ នៅខ្វះតែមួយឡានទៀត ។ ពេលដែលកំពុងបាញ់កម្មករកំពុងតែកាយឲ្យបេតុងរាបស្មើ ស្រាប់តែលាន់ឮមានសម្លេងដូចជិតបាក់ ក៏ពួកគាត់នាំគ្នារត់រកកន្លែងឈរ ។ ភ្លាមៗនោះដែរ ដោយឈើជន្ទល់ទប់មិនជាប់ ក៏បាក់ស្រុតចុះទៅក្រោមទាំងកម្មករ និងបុគ្គលិកបាញ់បេតុង២នាក់ទៀត បាក់ធ្លាក់ចុះក្រោមតែដោយសំណាងល្អ មិនមានអ្នករងរបួសនោះទេ ។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner