អាជីវករនៅក្នុងផ្សារមាត់ស្ទឹង និងផ្សារមិនរៀបរយ សម្រុកចុះឈ្មោះ ចាប់តូបលក់ដូរតាមការអំពាវនាវរបស់ខេត្ត។

អត្ថបទដោយ៖
ជា សេឌី

អាជីវកររាប់រយនាក់ បានសម្រុកទៅចុះឈ្មោះនៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ដើម្បីបានតូបលក់ដូរក្នុងផ្សារបណ្តោះអាសន្ន ស្ថិតក្នុងបរិវេណដីលោកឧកញ៉ា ឈួន កំសាន្ត ស្ថិតក្នុងភូមិក្រាំងពលទេព  សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ឯកឧត្តម សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ បានប្រាប់ថា រដ្ឋបាលខេត្តកំពង់ស្ពឺបានធ្វើការរៀបចំផ្សារសុវត្តិភាពមួយកន្លែងជូនបងប្អូន អាជីវករជំនួសផ្សារកញ្ច្រែងមាត់ស្ទឹងព្រែតត្នោត ព្រមទាំងផ្សារមិនរៀបរយនៅបរិវេណរង្វង់មូលមុខផ្សារកំពង់ស្ពឺ ក្នុងគោលបំណងដើម្បីថែរក្សាមុខរបរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនិងការពារសុខមាលភាពសាធារណះ ជាពិសេសចូលរួមទប់ស្កាត់ការរាលដាលជំងឺកូវីដ.១៩។ ហើយក្រោយមានការអំពាវនាវរបស់រដ្ឋបាលខេត្ត បងប្អូនអាជីវករបាននាំគ្នាសម្រុកមកចុះឈ្មោះយ៉ាងច្រើនលើសលប់ បើតាមការរំពឹងទុកនឹងអាចលើសពីចំនួនតូបដែលរដ្ឋបាលខេត្តបានរៀបចំទុក។ រហូតមកទល់ថ្ងៃនេះគឺមានរយៈពេលបីថ្ងៃហើយ  ដែលក្រុមការងារខិតខំរៀបចំជាកន្លែងសម្រាប់អោយបងប្អូនលក់ដូរ ដោយក្នុងនោះមានការរៀបចំទៅតាមបទដ្ឋានបច្ចេកទេស ពិសេសការលក់ដូរប្រកបដោយសុវត្ថិភាព រក្សាគម្លាតសង្គម ដើម្បី         បញ្ជៀសការកកស្ទះរវាងអ្នកទិញ និងអ្នកទិញ ។

     ឯកឧត្តម សុខ  ភា ក៏បានបន្ថែមថា ក្រោយមានការអំពាវនាវរបស់រដ្ឋបាលខេត្តឃើញថា មានបងប្អូនអាជីវករមកពីគ្រប់ទីកន្លែងក្នុងខេត្ត និងមានបងប្អូនខ្លះមកតាំងពីខេត្តសៀមរាប និងកំពង់ចាម និងខេត្ត   កណ្តាល។ លោកថា ចំនួនអាចនឹងមានការលើសពីអ្វីដែលខេត្តបានរៀបចំទុក ប៉ុន្តែរដ្ឋបាលខេត្តបានផ្តល់អាទិភាពសម្រាប់តែបងប្អូនអាជីវករដែលបាននិងកំពុងលក់ដូរក្នុងផ្សារមាត់ស្ទឹងព្រែកត្នោត និងផ្សារមិនរៀបរយប៉ុណ្ណោះ។ មួយវិញទៀតចំពោះបងប្អូនអាជីវករដែលទទួលបានតូបលក់ហើយ បែរជាមិនមកលក់ក្នុងអំឡុងពីរថ្ងៃគណៈកម្មការរៀបចំ និងធ្វើការដកហូតវិញរួចប្រគល់ទៅអោយអ្នកដែលមានមុខមកលក់ពិតប្រាកដ។

សូមបញ្ជាក់ថា សម្រាប់ផ្សារផ្សារសុវត្តិភាពបណ្តោះអាសន្នមួយនេះ គឺមានលក់ ត្រីសាច់ គ្រឿងសមុទ្ទ បន្លែ ផ្លែឈើ គ្រឿងទេស និងតូបអាហារផ្សេងៗ ដែលនឹងត្រូវបើកអោយលក់ដូរសាកល្បងនៅព្រឹកថ្ងៃទី០១ខែឧសភា ឆ្នាំ២០២១ ហើយ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner