អ៊ីស្រាអែលដែលថាជោគជ័យនោះ ស្រាប់តែឆ្លងវីរុសកូវីដ បម្លែងថ្មីពីឥណ្ឌា៤១ករណី មានកុមារដែរ
បន្ទាប់ពីប្រកាសពីជោគជ័យលើការគ្រប់គ្រងជំងឺកូវីដ១៩នោះ អ៊ីស្រាអែលបានប្រកាសពីការឆ្លងជំងឺកូវីដ១៩បម្លែងថ្មីមានប្រភពពីឥណ្ឌា ៤១ករណី រួមមានទំាងកុមារ៥នាក់ផងដែរ នេះបើតាមក្រសួងសុខាភិបាលប្រកាសឲ្យដឹង កាលពីពេលថ្មីៗនេះ។
ករណីថ្មីទាំង៤១នេះមិនរួមបញ្ជូលទាំងករណីនាំចូលពីក្រៅប្រទេសទេ ហើយក្នុងចំណោម៤១នាក់ មាន៤នាក់បានចាក់វ៉ាក់សាំងគ្រប់២ដូសរួចរាល់ហើយ។ កុមារទាំង៥នាក់ដែលបានឆ្លងវីរុសបម្លែងថ្មីពីឥណ្ឌានោះ មិនអាចចាក់វ៉ាក់សាំងបានទេ ខណៈដែលការឆ្លងថ្មីៗនេះបានកើតឡើង ក្រោយពេលដែលអ៊ីស្រាអែលធ្លាក់ចុះការឆ្លងច្រើន ប៉ុន្មានខែមកនេះ ពោលគឺបន្ទាប់ពីអ៊ីស្រាអែលចាក់វ៉ាក់សាំងជូនពលរដ្ឋយ៉ាងឆាប់រហ័ស។
ដោយសារតែជោគជ័យនេះហើយបានអ៊ីស្រាលអែល ថ្មីៗនេះ បានអនុញ្ញាតឲ្យមានមនុស្សជួបជុំសាសនាមនុស្សរាប់ម៉ឺននាក់ ហើយក៏មានហេតុការណ៍រត់ជាន់គ្នាស្លាប់មនុស្សរាប់សិបនាក់ទៀតផង៕