អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥២លាន២ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន១៩ម៉ឺននាក់ និងជាសះស្បើយ១២៩លាន២៩ម៉ឺននាក់

បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥២លាន២ម៉ឺន៥ពាន់២៨០ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន១៩ម៉ឺន៣ពាន់៩៣៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១២៩លាន២៩ម៉ឺន៣ពាន់៣២៩នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន១០ម៉ឺន៣ពាន់៩៧៤នាក់ ស្លាប់ចំនួន៥៩ម៉ឺន៥៥នាក់ និងជាសះស្បើយចំនួន២៥លាន៧១ម៉ឺន១៤២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន១៩លាន១៦ម៉ឺន៤ពាន់៩៦៩នាក់ ស្លាប់២១ម៉ឺន១ពាន់៨៥៣នាក់ និងជាសះស្បើយ១៥លាន៦៨ម៉ឺន៤ពាន់៤០៦នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៤លាន៦៦ម៉ឺន៥ពាន់៩៦២នាក់ ស្លាប់ចំនួន៤០ម៉ឺន៤ពាន់២៨៧នាក់ និងជាសះស្បើយ១៣លាន១៩ម៉ឺន៤ពាន់៥៣៨នាក់ ៕ ប្រភព៖ worldometers

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner