ថៃមានអ្នកស្លាប់ដោយសារ Covid-19 ចំនួន២១នាក់ និងឆ្លងថ្មីៗចំនួន១,៨៩១ករណីបន្ថែមទៀតនៅក្នុងថ្ងៃសៅរ៍នេះ

ថៃ៖ អាជ្ញាធរសុខាភិបាលថៃ បានរាយការណ៍នៅថ្ងៃសៅរ៍នេះ អំពីអ្នកជំងឺបាត់បង់ជីវិតបន្ថែមទៀតដោយសារជំងឺ COVID-19 ចំនួន២១នាក់ និងអ្នកឆ្លងថ្មីៗចំនួន១,៨៩១នាក់ផងដែរ ។
ថៃបាននិងកំពុងទទួលការឆ្លងរាតត្បាតរលកទី៣ នៃជំងឺដ៏កាចសាហាវមួយនេះ ក្រោយទទួលបានជោគជ័យរយៈពេល១ឆ្នាំក្នុងការគ្រប់គ្រងវា ។ ការផ្ទុះឡើងនៃការឆ្លងរាលដាល COVID-19 មួយរយៈចុងក្រោយនេះនៅថៃ ដែលរួមមានវត្តមានវីរុសបំប្លែងខ្លួនថ្មីមានប្រភពដើមមកពីអង់គ្លេស មានឈ្មោះថា B.1.1.7 បានរ៉ាប់រងប្រហែលពាក់កណ្តាលនៃចំនួនអ្នកឆ្លង និងស្លាប់សរុបនៅទូទាំងប្រទេស ដោយមានអ្នកឆ្លងចំនួន៣ម៉ឺន៦ពាន់២៩០នាក់ និងអ្នកស្លាប់ចំនួន១០៩នាក់នៅក្នុងខែមេសាតែមួយប៉ុណ្ណោះ ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០១ ខែឧសភានេះ នៅទូទាំងប្រទេសថៃមានអ្នកឆ្លងជំងឺ COVID-19 សរុប៦ម៉ឺន៧ពាន់៤៤នាក់ និងអ្នកស្លាប់សរុបកើនឡើងដល់២២៤នាក់ ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner