វ៉ាក់សាំង Moderna បានទទួលការអនុញ្ញាតអោយប្រើប្រាស់ក្នុងករណីបន្ទាន់ពីអង្គការសុខភាពពិភពលោក (WHO)

ស្វីស៖ អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រនេះបញ្ជាក់ថា ខ្លួនបានចុះបញ្ជីវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Moderna ហើយសម្រាប់ករណីបន្ទាន់ ។
ការអនុម័តឲ្យប្រើវ៉ាក់សាំងរបស់ Moderna នៅក្នុងករណីបន្ទាន់នេះ បានកើតមានឡើងបន្ទាប់ពីក្រុមជំនាញផ្តល់ប្រឹក្សាយុទ្ធសាស្ត្រទៅលើប្រព័ន្ធភាពសុំា (SAGE) របស់ WHO បានពិនិត្យឃើញថា វ៉ាក់សាំងអាមេរិកមួយនេះមានប្រសិទ្ធភាពអាចប្រឆាំងនឹងការឆ្លងវីរុសកូវីដ១៩រហូតដល់ទៅ៩៤.១ភាគរយ ។
សូមជម្រាបថា បច្ចប្បន្នអង្គការសុខភាពពិភពលោក (WHO) បានអនុម័តឲ្យប្រើវ៉ាក់សាំងប្រឆាំងជំងឺ COVID-19 ក្នុងករណីបន្ទាន់មានចំនួន៥រួចហើយ ក្នុងនោះរួមមាន Pfizer-BioNTEch របស់អាមេរិក-អាល្លឺម៉ង់ AstraZeneca របស់អង់គ្លេស វ៉ាក់សាំងរបស់វិទ្យាស្ថាន Serum របស់ឥណ្ឌា និងវ៉ាក់សាំង Janssen របស់ក្រុមហ៊ុនអាមេរិក Johnson & Johnson ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner