ឯកឧត្តម គីម សុផារុន ប្រធានក្រុមជំនួយការអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា តំណាងឯកឧត្តម ទេសរដ្ឋមន្ត្រី ចុះសំណេះសំណាល និងចែកអំណោយជូនសមាជិក ស.អ.ក ក្រុងតាខ្មៅតំបន់បិទខ្ទប់ និងស្រុកស្អាង ខេត្តកណ្តាល

ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ នេះ ឯកឧត្តម គីម សុផារុន ប្រធានក្រុមជំនួយការអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងដោយមានការអមដំណើរដោយ លោកវរៈសេនីយឯក ឈៀ វណ្ណឌី មេបញ្ជាការរង តំណាង ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តកណ្ដាល និងមានការចូលរួមពីមេបញ្ចាផ្នែកសឹករងក្រុង ស្រុក អាជ្ញាធរមូលដ្ឋាន អញ្ជើញចុះសំណេះសំណាល និងចែកអំណោយជូនសមាជិក ស.អ.ក ចំនួន ៨០ គ្រួសារ ស្ថិតនៅក្រុងតាខ្មៅក្នុងតំបន់បិទខ្ទប់ និងស្រុកស្អាង ខេត្តកណ្តាល ។
មានប្រសាសន៍នៅក្នុងឱកាសនេះ ឯកឧត្តម គីម សុផារុន ប្រធានក្រុមជំនួយការអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បាននាំនូវប្រសាសន៍ផ្តាំផ្ញើរនូវការសួរសុខទុក្ខ ពីឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលតែងតែយកចិត្តទុក្ខដាក់ខ្ពស់ ទៅដល់សុខទុក្ខ របស់ សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា នៅគ្រប់ពេលវេលា ទាំងជីវភាពរស់នៅ និងសុខមាលភាព។
ជាមួយគ្នានេះផងដែរ ឯកឧត្តម គីម សុផារុន ក៏បានក្រើនរំលឹកដល់បងប្អូន សាមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ក្រុងតាខ្មៅ និងស្រុក ស្អាង ត្រូវការពារខ្លួនពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលបាននិងកំពុងបង្ករជាបញ្ហាធ្ងន់ធ្ងរដល់សុខមាលភាពប្រជាពលរដ្ឋកម្ពុជា ខណៈដែលរាជធានីភ្នំពេញ និងខេត្តមួយចំនួនបាននិងកំពុងរកឃើញឆ្លងថ្មី និងអត្រាអ្នកស្លាប់ដោយសារជំងឺនេះ មានការកាកើនឡើង ហើយខេត្តកណ្តាល ក៏មានការកើនឡើងខ្ពស់គួរឱ្យព្រួយបារម្មណ៍ ដែលនេះទាមទារឱ្យយើង ខ្លួនឯងត្រូវរក្សាអនាម័យ រក្សាគម្លាតសុវត្តិភាពសង្គម និងចូលរួមអនុវត្តន៍នូវវិធានការនានារបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ពិសេសវិធានការដាក់ចេញដោយសម្តេច តេជោនាយករដ្ឋមន្រ្តី គឺវិធានការ ៣ការពារ និង៣កុំ និង២ចូលរួម ជានិច្ចគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។
ក្នុងឱកាសនោះឯកឧត្ដម បាននាំយកអំណោយ មកចែកជូនសមាជិក ស.អ.ក ក្រុងតាខ្មៅតំបន់បិទខ្ទប់ និងស្រុកស្អាង ខេត្តកណ្តាល សរុបចំនួន ៨០គ្រួសាររួមមាន ថវិកាចំនួន ១.៦០០.០០០រៀល, អង្ករ ៨០០គីឡូក្រាម, មី ៨០កេស, ត្រីខ ៨០យួរ, ស្ករស ៤០គីឡូក្រាម, អំបិល ៤០គីឡូក្រាម, ទឹកសុទ្ធ ៨០ធុងធំ, ប្រេងកូឡា ១៦០ខ្លង និងម៉ាស់ ៨០ប្រអប់ផងដែរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner