អភិបាលរងរាជធានីភ្នំពេញ បញ្ជាក់ជុំវិញមនុស្សខ្លះមិនសហការ ក្នុងតំបន់ក្រហម (Video Inside)

អភិបាលរងរាជធានីភ្នំពេញ បានថ្លែងជុំវិញមូលហេតុពាក់ព័ន្ធខ្លះដែលមានមនុស្សស្ថិតក្នុងតំបន់ក្រហមដែលមាន ហានិភ័យមិនមានកិច្ចសហការជាមួយនឹងអាជ្ញាធរសុខាភិបាលក្នុងវិធានការស្វែងរកនិងកំចាត់នូវឫសគល់នៃការឆ្លងមេរោគកូវីដ១៩។ រាជធានីភ្នំពេញ ក្នុងរយៈពេលដែលមានការបិទខ្ទប់កន្លងមកនេះ តួលេខនៃការឆ្លងត្រូវគេ កត់សម្គាល់ថា បានកើនខ្ពស់រហូតដល់៥០០ករណី, ឬពេលខ្លះឡើងដល់៦០០និង៧០០ករណីថែមទៀត ដោយសារតែមានមនុស្សមិនសហការជាមួយនឹងអាជ្ញាធរសុខាភិបាល។

អភិបាលរងរាជធានីលោកនួន ផារ័ត្ន ក្នុងសន្និសីទកាសែតមួយថ្ងៃទី៦ឧសភានេះ បានថ្លែងបង្ហើបនូវការរកឃើញពលរដ្ឋខ្លះដែលមិនមានកិច្ចសហការជាមួយ នឹងអាជ្ញាធរសុខាភិបាល។

សេចក្តីរាយការណ៍ក្រសួងសុខាភិបាលថ្ងៃនេះ បានឲ្យដឹងថាការឆ្លងចូលក្នុងសហគមន៍រយៈពេល២៤ម៉ោងចុងក្រោយនេះមានតួលេខថយចុះ១៧ករណី បើប្រៀបកាលពីម្សិលមិញករណី។ កាលពីថ្ងៃពុធការឆ្លងចូលក្នុងសហគមន៍មាន៦៦៧ករណី, ចំណែកនៅថ្ងៃព្រហស្បតិ៍នេះ ការឆ្លងចូលក្នុងសហគមន៍មាន៦៥០ករណី។ ចំនួនមនុស្ស ដែលបានឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានកើនឡើងដល់១ម៉ឺន៧ពាន់៦១នាក់ហើយ។

កម្ពុជាគិត ត្រឹមថ្ងៃទី៦ខែឧសភាឆ្នាំ២០២១នេះ មានការឆ្លងសរុបចំនួន១ម៉ឺន៧ពាន់៦២១នាក់, ការស្លាប់សរុបមានចំនួន ១១៤ក្រោយការស្លាប់ថ្មី៤នាក់ ក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះ, និងការព្យាបាលជាសះស្បើយសរុបមាន ចំនួន៦ពាន់៨៤៣នាក់ក្រោយការព្យាបាលជាសះស្បើយចុងក្រោយនេះចំនួន៧៣៩នាក់។

https://www.youtube.com/watch?v=jlzSMOZL2do
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner