ភូមិចំនួន១៣ឆ្លងកូវីដ១៩ តើមាននៅទីណាខ្លះ? (Video Inside)

ភូមិចំនួន១៣ក្នុងរាជធានី ត្រូវបានគេរកឃើញការឆ្លងជំងឺកូវីដ-១៩ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ កាលពីម្សិលមិញ ភូមិដែលមានការឆ្លងកូវីដ១៩ ក្នុងរាជធានី ត្រូវគេរកឃើញ១០ភូមិ និងនៅថ្ងៃព្រហស្បតិ៍នេះទៀត ភូមិ ដែលរកឃើញមានការឆ្លង បានកើនដល់១៣ភូមិ។

យោងតាមក្រសួងសុខាភិបាល ភូមិចំនួន១៣ដែលមានការឆ្លងជំងឺកូវីដ-១៩ខ្លាំងជាគេនៅ រាជធានីភ្នំពេញ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ គឺទី១ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ, ភូមិដំណាក់ ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ, ភូមិត្រពាំងថ្លឹង១/២/៣/៤ នៃសង្កាត់ចោមចៅទី១ ក្នុងខណ្ឌ ពោធិ៍សែនជ័យ, ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ នៃខណ្ឌមានជ័យ, ភូមិ១០ ក្នុងសង្កាត់បឹងសាឡាងនៃខណ្ឌ ទួលគោក, ភូមិចុងខ្សាច់ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ, ភូមិទួលពង្រ សង្កាត់ចោមចៅទី១ នៃខណ្ឌ ពោធិ៍សែនជ័យ, ភូមិទួលសង្កែ ក្នុងសង្កាត់ទួលសង្កែទី១ នៃខណ្ឌ ឫស្សីកែវ, ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ក្នុងខណ្ឌមានជ័យ និង ភូមិស្លែងរលើង ក្នុងសង្កាត់អូរបែកក្អម នៃខណ្ឌសែនសុខ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋប្រសិនបើមិនចាំបាច់ កុំឲ្យចេញពីផ្ទះ បើចេញពីផ្ទះត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាព។ ចំពោះប្រជាពលរដ្ឋនៅក្នុងភូមិទាំង១៣នោះ ត្រូវយកចិត្ត ទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទាក់ទងទៅលេខ ១១៥។

https://www.youtube.com/watch?v=YSY8w0blOf4
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner