យុទ្ធនាការចាក់វ៉ាក់សាំងបង្កាជម្ងឺកូវីដ១៩ ក្នុងតំបន់ក្រហមខណ្ឌឫស្សីកែវ ចាប់ផ្តើមថ្ងៃទី៧ ឧសភា (Video Inside)

យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដជូនពលរដ្ឋនៅតំបន់ក្រហម ក្នុងខណ្ឌឫស្សីកែវ គ្រោងនឹងចាប់ផ្តើមនៅ ថ្ងៃទី៧ ខែឧសភាស្អែកនេះហើយ។ យុទ្ធនាការចាក់វ៉ាក់សាំងលើពលរដ្ឋក្នុងតំបន់ក្រហមនាពេលនេះ ទើបបានធ្វើ ក្នុង៤ខណ្ឌនោះទេ គឺខណ្ឌមានជ័យ, ខណ្ឌដង្កោ, ខណ្ឌកំបូល និងខណ្ឌ ពោធិ៍សែនជ័យនេះ ដែលមានចំនួន ពលរដ្ឋសរុប៥២ម៉ឺន៥ពាន់៤៣៩នាក់។

ប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា ការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងសង្កាត់ទួល សង្កែទី១ ខណ្ឌឫស្សីកែវ នឹងធ្វើនៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១។ កាលពីយប់ថ្ងៃទី៥ ខែឧសភា ក្រុមគ្រូពេទ្យ របស់កងពលតូចអន្តរាគមន៍លេខ១ ត្រូវគេរាយការណ៍ថាបានចុះត្រួតពិនិត្យ និងរៀបចំទីតាំងក្នុងសង្កាត់ទួល សង្កែទី១ ខណ្ឌឫស្សីកែវនោះ សម្រាប់ត្រៀម ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

សេចក្តីរាយការណ៍បានបញ្ជាក់បន្ថែមថា កម្លាំងកងពលតូចលេខ១ នឹងដំណើរការចាក់វ៉ាក់សាំងជូនប្រជាពល រដ្ឋនៅសង្កាត់ទួលសង្កែទី១ មុនគេ និងជាបន្តបន្ទាប់ដំណើរការចាក់នឹងធ្វើ នៅសង្កាត់ដទៃទៀតក្នុងចំនួន ប្រជាពលរដ្ឋជាង៧ម៉ឺននាកើដែលនឹងត្រូវចាក់ក្នុងតំបន់ក្រហមក្នុងខណ្ឌឫស្សីកែវនោះ។

https://www.youtube.com/watch?v=F4YbClqaYM8
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner