ប្រជាពលរដ្ឋជាង៤០គ្រួសារខ្វះខាតជីវភាពនៅថៃ ទទួលអំណោយពីស្ថានទូតខ្មែរ (Video Inside)

ប្រជាពលរដ្ឋខ្មែរចំនួនជាង៤០គ្រួសារដែលកំពុងខ្វះខាតជីវភាពនៅក្នុងប្រទេសថៃ ដោយសារតែការរាតត្បាត នៃជម្ងឺកូវីដ-១៩ បានទទួលអំណោយពីស្ថានទូតខ្មែរ។ អគ្គទីប្រឹក្សាស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ លោក ធុច ដាលីន នៅថ្ងៃទី៧ឧសភា ឆ្នាំ២០២១ បាននាំយកអំណោយរបស់ស្ថានទូត រួមមានជាគ្រឿងឧបភោគបរិភោគ មួយចំនួនចែកជូនដល់ប្រជាពលរដ្ឋខ្មែរចំនួនជាង ៤០គ្រួសារ ក្នុងតំបន់ប្រៈទូណាំ សង្កាត់ធុងផៈយ៉ាថៃ ខណ្ឌរ៉ាត ឆៈថេរី រាជធានីបាងកក។

ប្រជាពលរដ្ឋខ្មែរទាំងនោះ ត្រូវស្ថានទូតបញ្ជាក់ថា កំពុងរងការខ្វះខាតជីវភាពដោយ បាត់បង់ការងារធ្វើ ក្នុងអំឡុងពេលការរាតត្បាតនៃជម្ងឺកូវីដ-១៩។ ប្រទេសថៃត្រូវគេរាយការណ៍ថា កំពុងឆ្លងរាត ត្បាតខ្លាំងនៃជំងឺកូវីដ-១៩។ នៅថ្ងៃទី៧ឧសភានេះ ប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន២ពាន់៤៤ករណី និងមានអ្នកស្លាប់២៧នាក់។ គិតមកដល់ថ្ងៃទី៧ឧសភានេះ ថៃមានករណីឆ្លងជំងឺកូវីដ-១៩ចំនួន៧ម៉ឺន៨ពាន់ ៨៥៥នាក់ ក្នុងនោះមានអ្នកស្លាប់៣៦៣នាក់។

https://www.youtube.com/watch?v=x6PONJBiAtY
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner