ផ្ទះ២៤០ខ្នង រងការខូចខាតដោយខ្យល់កន្ត្រាក់ (Video Inside)

ខ្យល់កន្ត្រាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន២៤០ខ្នង និងបង្កអោយមានមនុស្សរងរបួស៤នាក់ក្នុងខេត្តចំនួន៥។ សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថាខេត្តទាំង៥ដែលរងនឹងខ្យល់កន្ត្រាក់កាលពីល្ងាចថ្ងៃទី៦ឧសភា គឺរួមមានខេត្ត ព្រៃវែង, ខេត្តត្បូងឃ្មុំ, ខេត្តកណ្តាល, ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ។ យោងតាមរបាយ ការណ៍ ខេត្តព្រៃវែង មានផ្ទះ៥៨ខ្នងបានរងការខូចខាត នៅក្នុងស្រុកចំនួន៧ រួមមានស្រុកស្រុកមេសាង, ស្រុក បាភ្នំ ,ស្រុកស៊ីធរកណ្តាល ,ស្រុកកំពង់ត្របែក ,ស្រុកស្វាយអន្ទរ ,ស្រុកពាមរក៍ និងស្រុកបាភ្នំ។

ក្នុងខេត្តត្បូងឃ្មុំ ផ្ទះប្រជាពលរដ្ឋ រងការខូចខាតមានសរុប១៦៩ខ្នង ស្ថិតក្នុងស្រុកអូររាំងឪ, ស្រុកពញាក្រែក, ក្នុងក្រុងសួង, ក្នុង ស្រុកមេមត់ និងក្នុងស្រុកត្បូងឃ្មុំ។ ក្នុងហេតុការណ៍ខ្យល់កន្ត្រាក់នៅខេត្តត្បូងឃ្មុំនោះ មានករណីមនុស្សរងរបួស ចំនួន៤នាក់។

នៅខេត្តកណ្តាល ផ្ទះប្រជាពលរដ្ឋសរុបចំនួន ៤ខ្នង បានរបើកដំបូល ប៉ុន្តែមិនបណ្តាលឲ្យប៉ះ ពាល់ ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។

នៅខេត្តព្រះវិហារ ផ្ទះប្រជាពលរដ្ឋខូចខាតចំនួន ០៧ខ្នង នៅភូមិកំពង់ ស្រឡៅ១ ស្រុកឆែប ខេត្តព្រះវិហារ ។

នៅ ខេត្តឧត្តរមានជ័យ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងបានរងការខូចខាតនៅ ភូមិអូរត្រាច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ។

ក្រសួងធនធានទឹកនិងឧតុនិយម បានដាស់តឿនប្រជា ពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ក្នុងសប្តាហ៍នេះ។

https://www.youtube.com/watch?v=kJWAtBiUI1A
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner