មនុស្ស៣នាក់ បានស្លាប់ដោយគ្រោះធម្មជាតិនៅសៀមរាប (Video Inside)

មនុស្សចំនួន៣នាក់បានស្លាប់ដោយសារគ្រោះធម្មជាតិរន្ទះបាញ់ និងខ្យល់បំបាក់ដើមឈើសង្កត់លើក្នុងហេតុការណ៍កើតឡើងនៅខេត្តសៀមរាប។ ហេតុការណ៍នោះបាន កើតឡើងកាលពីវេលាម៉ោង ៧យប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅ២ទីតាំងផ្សេងគ្នា នៅឃុំដានរុននិង ឃុំពពេល នៃស្រុកសូទ្រនិគម ខេត្តសៀមរាប។

អធិការនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមលោក វរសេនីយ៍ឯក ទេព ចាន់ណា បានថ្លែងថា ករណីស្លាប់ ទីមួយ គឺជាករណីរន្ទះបាញ់ ដែលបានកើតឡើងភូមិសំរោង ឃុំខ្នារពោធិ ស្រុក សូទ្រនិគម ដោយបណ្ដាលឲ្យ ស្លាប់មនុស្ស ២នាក់ រួមមានឈ្មោះ ពុធ ធ ភេទប្រុស អាយុ ៣៧ឆ្នាំ និងឈ្មោះ ពុធ ថាន់ ភេទប្រុស អាយុ៣៣ ឆ្នាំ។ បុរសទាំង២នាក់នេះ កំពុងចងតង់ជ្រកភ្លៀងពេលកំពុងភ្ជួរដីពេលមេឃភ្លៀង ស្រាប់តែមានរន្ទះបាញ់ បណ្តាលឲ្យស្លាប់នាពេលនោះតែម្តង។ ករណីគ្រោះធម្មជាតិមួយទៀត គឺមានករណីភ្លៀងធ្លាក់ខ្យល់កន្ត្រាក់ បណ្ដាលឲ្យរលំដើមស្នួល សង្កត់ខ្ទមស្រែ និងបាក់សង្កត់ក្មេងម្នាក់បណ្តាលឲ្យស្លាប់ នៅចំណុចវាលស្រែខាងកើត ភូមិគ្រៀលពង ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ក្មេងរងគ្រោះឈ្មោះ ដា វណ្ណា អាយុ១៥ឆ្នាំ ។

ក្រសួងធានទឹកនិងឧតុនិយម បានដាស់តឿនប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្ន ចំពោះបាតុភូតផ្គររន្ទះ និង ខ្យល់កន្រ្តាក់ក្នុងសប្តាហ៍នេះទៀត។

https://www.youtube.com/watch?v=RVU7IWaDNBY
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner