រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីប្រកាសព័ត៌មាន និងជូនដំណឹង ៖ ពីករណីជាសះស្បើយអ្នកជម្ងឺកូវីដ-19 ចំនួន០១នាក់ ដែលជាបុរសអ្នកដឹកទំនិញ”ផ្លែម្នាស់”យកទៅលក់នៅរាជធានីភ្នំពេញ កន្លងមក

អត្ថបទដោយ៖
Kien Sereyvuth

ហើយត្រូវបានយកវត្ថុសំណាករកឃើញវិជ្ជមានកូវីដ-19(ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ) ដែលមានទីលំនៅ  នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃទី០៩ ខែឧសភាឆ្នាំ២០២១នេះ ដោយតម្រូវឲ្យធ្វើចត្តាឡីស័កនៅផ្ទះ រយៈពេល១៤ថ្ងៃបន្ថែមទៀត។ហើយនៅថ្ងៃទី២៣ខែឧសភាឆ្នាំ២០២១ ត្រូវវិលត្រឡប់មកមន្ទីរពេទ្យដើម្បីយកវត្ថុសំណាកម្តងទៀត។

      ករណីបុរសម្នាក់ ដែលបានជាសះស្បើយនៅថ្ងៃនេះគឺស្ថិតក្នុងចំណោមអ្នកជម្ងឺកូវីដ-19ដែលកំពុងតែសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត សរុបចំនួន១៤នាក់ គិតត្រឹមថ្ងៃទី០៩ខែឧសភានេះ។សូមបញ្ជាក់ផងដែរថា៖តាំងពីចាប់ផ្តើមមានករណីផ្ទុះជម្ងឺកូវីដ-19មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង បានព្យាបាលអ្នកជម្ងឺកូវីដ-19សរុបចំនួន៤២នាក់។ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន២៩នាក់និងកំពុងសម្រាកព្យាបាលជម្ងឺចំនួន១៣នាក់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner