អំណោយរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ត្រូវបានប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកពាមជរ

អត្ថបទដោយ៖
ធី ដា

ព្រៃវែង៖ លោក ឈឹម ផាន់ណា និងក្រុមការងារ ស.ស.យ.ក ចុះជួយស្រុកពាមជរ បាននាំយក ម៉ាស ចំនួន ៥០០០ម៉ាស អាកុល ៦កាន ទឹកសុទ្ធវីតាល់ ចំនួន ១៥កេស និងទឹកសុទ្ធ ចំនួន ១០០យួរ ដែលជាអំណោយរបស់ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនមន្ទីរពេទ្យបង្អែកស្រុកពាមជរ ដែលប្រព្រឹត្តឡើងនៅក្នុងភូមិបង្អែក ឃុំស្វាយភ្លោះ ស្រុកពាមជរ ខេត្តព្រៃវែង នៅថ្ងៃអាទិត្យ ទី៩ ខែឧសភា ឆ្នាំ២០២១ ។

ក្នុងឱកាសនេះ ក្រុមការងារ ស.ស.យ.ក ចុះជួយស្រុកពាមជរ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋក្នុងស្រុកពាមជរ សូមចូលរួមពាក់ម៉ាស រក្សាគម្លាត និងថែរក្សាអនាម័យ ដើម្បីជៀសផុតពីជម្ងឺកូវីដ ១៩ ជាពិសេស អនុវត្តន៍ វិធានការ ៣កុំ ៣ការពារ ឱ្យបានខ្ជាប់ខ្ជួន ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner