គិតត្រឹមថ្ងៃទី៩ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ ជូនប្រជាពលរដ្ឋ ចំនួន ៦ទីតាំង សរុបបានចំនួន ជាង៩៥០០នាក់
រាជធានីភ្នំពេញ៖គិតមកត្រឹមនៅថ្ងៃទី៩ ខែឧសភាឆ្នាំ ២០២១នេះកងពលតូចលេខ៧០ បានចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋទាំង៦ទីតាំង សរុប ៩.៥៨២នាក់ (ស្រី៥.២៦៤នាក់ និងប្រុសចំនួន ៤.៣១៨នាក់)។
គួរបញ្ជាក់ថាការចាក់វាំងសាំងបង្ការជំងឺកូវីដ-១៩ ដែលស្ថិតក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌមានជ័យ។
ចំពោះ ទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (SINOPHARM) ដូសទី១ ជូនប្រជាពលរដ្ឋទាំង ០៦ទីតាំងនេះ មានដូចជា៖
-ទី១) សង្កាត់ស្ទឹងមានជ័យ១ (សាលាបឋមសិក្សាសឡា)
-ទី២) សង្កាត់ស្ទឹងមានជ័យ២ (សាលាបឋមសិក្សាស្ទឹងមានជ័យ)
-ទី៣) សង្កាត់ស្ទឹងមានជ័យ៣ (បុរី លឹម ឈាងហាក់)
-ទី៤) សង្កាត់ចោមចៅ១ (សួនកាណាឌីយ៉ា ផ្លូវវេងស្រេង)
- ទី៥) សង្កាត់ចោមចៅ២ (សាលាបឋមសិក្សាគោកបញ្ជាន់)
- ទី៦) សង្កាត់ចោមចៅ៣ (ផ្សារ លន ស៊ីធី ចោមចៅ)៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕