អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើង១៥៨លាន៩៦ម៉ឺននាក់ ក្នុងនោះស្លាប់៣លាន៣០ម៉ឺននាក់ និងជាសះស្បើយ១៣៦លាន៤៩ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន១៥៨លាន៩៦ម៉ឺន៧ពាន់៥២៦ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន៣លាន៣០ម៉ឺន៦ពាន់៦៦៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន១៣៦លាន៤៩ម៉ឺន៣ពាន់១៤០០នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន៣៣លាន៤៧ម៉ឺន៦ពាន់៧៨១នាក់ ស្លាប់ចំនួន៥៩ម៉ឺន៥ពាន់៨១២នាក់ និងជាសះស្បើយចំនួន២៦លាន៤៣ម៉ឺន៩ពាន់៧១២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន២២លាន៦៦ម៉ឺន២ពាន់៤១០នាក់ ស្លាប់២៤ម៉ឺន៦ពាន់១៤៦នាក់ និងជាសះស្បើយ១៨លាន៦៦ម៉ឺន៥ពាន់២៦៦នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន១៥លាន១៨ពាន់៤ពាន់៧៩០នាក់ ស្លាប់ចំនួន៤២ម៉ឺន២ពាន់៤១៨នាក់ និងជាសះស្បើយ១៣លាន៧១ម៉ឺន៤ពាន់១៣៥នាក់ ៕ ប្រភព៖ worldometers