តំបន់អាស៊ានមានអ្នកឆ្លងជំងឺ Covid-19 ជាង៣លាន៥៦ម៉ឺននាក់ និងស្លាប់ជាង៧ម៉ឺននាក់គិតត្រឹមព្រឹកថ្ងៃទី១០ ខែឧសភានេះ
អត្ថបទដោយ៖
ឈឹម ទីណា
កម្ពុជា៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់៣លាន៥៦ម៉ឺន៨ពាន់១២៣នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន៧ម៉ឺន៩៦៦នាក់ផងដែរ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺ COVID-19 លើពិភពលោក Worldometer ។
ខាងក្រោមនេះ ជារបាយការណ៍នៃការឆ្លងរីករាលដាលជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ាន៖
- ឥណ្ឌូនេស៊ី ឆ្លងចំនួន ១លាន៧១ម៉ឺន៣ពាន់៦៨៤នាក់ (ស្លាប់ ៤ម៉ឺន៧ពាន់១២នាក់)
- ហ្វីលីពីន ឆ្លងចំនួន ១លាន១០ម៉ឺន១ពាន់៩៩០នាក់ (ស្លាប់ ១ម៉ឺន៨ពាន់៤៧២នាក់)
- ម៉ាទ្បេស៊ី ឆ្លងចំនួន ៤៤ម៉ឺន៦៧៧នាក់ (ស្លាប់ ១ពាន់៦៨៣នាក់)
- មីយ៉ាន់ម៉ា ឆ្លងចំនួន ១៤ម៉ឺន២ពាន់៩៣៧នាក់ (ស្លាប់ ៣ពាន់២១០នាក់)
- ថៃ ឆ្លងចំនួន ៨ម៉ឺន៣ពាន់៣៧៥នាក់ (ស្លាប់ ៣៩៩នាក់)
- សិង្ហបុរី ឆ្លងចំនួន ៦ម៉ឺន១ពាន់៣៥៩នាក់ (ស្លាប់ ៣១នាក់)
- កម្ពុជា ឆ្លងចំនួន ១ម៉ឺន៩ពាន់២៣៧នាក់ (ស្លាប់ ១២០នាក់)
- វៀតណាម ឆ្លងចំនួន ៣ពាន់៣៣២នាក់ (ស្លាប់ ៣៥នាក់)
- ទ្បាវ ឆ្លងចំនួន ១ពាន់៣០២នាក់ (ស្លាប់ ១នាក់)
- ព្រុយណេ ឆ្លងចំនួន ២៣០នាក់ (ស្លាប់៣នាក់) ៕
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។